ផ្លូវការ! កីឡាកររូបនេះ ចែកផ្លូវជាមួយ PSG ហើយ ដើម្បីទៅចូលរួមជាមួយក្លិបយក្ស PL មួយនេះ

//s9.kh1.co/e5/e55d4a5ed2af96e2873e974a20dba13c41c50c12.jpg
កីទ្បា

 ១៨-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កីឡាកររូបនេះ ចែកផ្លូវជាមួយ PSG ហើយ ដើម្បីទៅចូលរួមជាមួយក្លិបយក្ស PL មួយនេះ

បារាំង៖ ខ្សែការពារ Thilo Kehrer បានសម្រេចចិត្តចាកចេញពី Paris Saint Germain ហើយ ដើម្បីផ្លាស់មកកាន់ West Ham United នៃលីគកំពូលអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Thilo Kehrer
កីឡាករ Thilo Kehrer

ជាការពិតណាស់ Kehrer ជា កីឡាកររបស់ PSG ពីចន្លោះឆ្នាំ ២០១៨-២០២២ ប៉ុន្តែ ដោយសារពីររដូវកាលចុងក្រោយនេះ រូបគេពុំសូវបានបង្ហាញខ្លួនទាល់តែសោះ ទើបធ្វើឲ្យសមីខ្លួន និង ក្លិប ឈានដល់ការចែកផ្លូវគ្នា ខណៈ រូបគេក៏ធ្លាប់បានរួមចំណែកជួយក្រុមឈ្នះពាន Ligue 1 បីដង ផងដែរ។

ចំណែកប្រាក់ដែល PSG ទទួលបានពីការលក់ Kehrer មកកាន់ West Ham គឺ មានចំនួនប្រមាណជា ១០លានផោន (ឬប្រមាណ ១២លានដុល្លារ) ខណៈ រូបគេបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន៤ឆ្នាំ ជាមួយក្លិបញញួរធំខាងលើ៕

កីឡាករ Thilo Kehrer
កីឡាករ Thilo Kehrer

ប្រភពWest Ham United

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T