អាល្លឺម៉ង់៖ ប្ដីប្រពន្ធវ័យចំណាស់មួយគូ មកពីទីក្រុង Bad Salzuflen នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្ត.ប្ដឹ.ង.អ្នកជិតខាងរបស់ខ្លួនម្នាក់ ព្រោះតែមាន់ចិញ្ចឹមមួយក្បាលរងាវជាង២០០ដងក្នុងមួយថ្ងៃ ដែលធ្វើឲ្យអ្នកទាំងពីរសម្រាកមិនបានស្រួលម្ដងណាសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មាន់មួយក្បាលរបស់អ្នកជិតខាងមានឈ្មោះ Magda តែងតែចាប់ផ្ដើមរងាវនាវេលាម៉ោងប្រហែល៨:០០នាទីព្រឹក និងរងារមិនឈប់រហូតដល់ថ្ងៃលិច នៅពេលម្ចាស់របស់វាឃុំវាទុកជាមួយនឹងមាន់ជាច្រើនក្បាលផ្សេងៗទៀត។ ហើយលោក Friedrich និងប្រពន្ធរបស់គាត់គឺអ្នកស្រី Jutta បានព្យាយាមនិយាយពីបញ្ហាជាមួយនឹងអ្នកជិតខាងជាច្រើនលើកច្រើនសារមកហើយ ប៉ុន្ដែមិនមានដំណោះស្រាយណាមួយប្រសើរឡើងឡើយ ទើបឈានដល់នាំយកបញ្ហាទៅដោះស្រាយនៅតុលាការផ្ទាល់តែម្ដង។
តួយ៉ាង យោងតាមសម្ដីរបស់មេធាវីនៃប្ដីប្រពន្ធមួយគូនេះ បានឲ្យដឹងថា កាលពី២ឆ្នាំមុន មានអ្នកជិតខាងដទៃ បានផ្លាស់ទីលំនៅ ដោយសារតែការចិញ្ចឹមមាន់មិនឈប់ឈររបស់ម្ចាស់មាន់។ ហើយសំឡេងរងាវរបស់មាន់មួយក្បាលនេះ មានកម្រិតឮខ្លាំងៗដូចជាភោជនីយដ្ឋានដ៏មមាញឹក ឬផ្លូវដែលមានចរាចរណ៍កកស្ទះអីចឹង។
យ៉ាងណាមិញ ចៅក្រមនៃតុលាការស្រុក Lemgo គ្រោងនឹងបើកសវនាការរឿងក្ដីរបស់លោក Friedrich និងអ្នកស្រី Jutta ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈអ្នកទាំងពីរសង្ឃឹមថាសកម្មភាពផ្លូវច្បាប់គឺជាជម្រើសតែមួយគត់ដែលមានសម្រាប់ពួកគាត់៕
ប្រភព: Odditycentral
សូមទស្សនារូបភាពខាងក្រោម៖
