អង់គ្លេស៖ លោក Rio Ferdinand បាននិយាយថា លោក Erik Ten Hag អាចនឹងលក់កីឡាករជម្រើស១១នាក់ដំបូងនៅ Manchester United ចោលទាំងអស់បើសិនជាអាចទៅរួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ten Hag បានចូលមកដឹកនាំ បិសាចក្រហមកាលពីរដូវក្ដៅនេះដោយដឹកនាំជោគជ័យនៅការប្រកួតមុនបើករដូវកាលដូចជាឈ្នះ Liverpool, Melbourne Victory និង Crystal Palace ជាដើម ប៉ុន្តែពេលការប្រកួត Premier League ផ្លូវការមកដល់គឺ ក្រុមលោកបានចាញ់ទាំងពីរប្រកួតបើកឆាកគឺទល់នឹង Brighton និង Brentford ទៅវិញ។

ស្របពេលមានការរិះគន់ពីសំណាក់អ្នកគាំទ្រនោះ លោក Ferdinand គិតថាបញ្ហាគឺមកពីកីឡាករក្នុងក្រុម ហើយលោក Ten Hag មិននឹកស្មានដល់ទេថាកីឡាករ Man UTD លេងអន់ដល់ថ្នាក់នេះ។

លោក Ferdinand បានថ្លែងថា៖
គេចូលមកទីនេះនិងទៅជាភ្ញាក់ផ្អើល ដូចជាសួរខ្លួនឯងថា ក្រុមនេះជាស្អីហ្នឹង?នេះមិនមែនជាអ្វីដែលខ្ញុំរំពឹងទុកទេ។ ខ្ញុំគិតថា Ten Hag មើលទៅក្រុមនិងគិតថា ខ្ញុំមិនដឹងសោះថាក្រុមនេះអន់ដល់ថ្នាក់ហ្នឹង។ បើសិន Ten Hag អាចនិយាយថា ខ្ញុំចង់លក់កីឡាករទាំងអស់នេះចេញឲ្យអស់និងដាក់កីឡាករ១១នាក់ឈុតថ្មីផ្សេងទៀត ខ្ញុំគិតថាគេនឹងធ្វើ។ គេនឹងធ្វើវា។

ប្រភព៖ sportskeeda