អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហើបប្រាប់អ្នកគាំទ្រថាការពិតនឹងត្រូវលាតត្រដាងនាពេលឆាប់ៗនេះ ពាក់ព័ន្ធនឹងអនាគតរបស់គេជាមួយ Manchester United ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ បន្ទាប់ពីអ្នកកាសែត Fabrizio Romano ចុះផ្សាយថា Ronaldo ចង់ចាកចេញពី Man UTD មកគឺតែងតែមានព័ត៌មានចចាមអារ៉ាមពី ខ្សែប្រយុទ្ធម្ចាស់ Ballon d'Or ៥សម័យរូបនេះ ជារឿយៗ រហូតដល់សាមីខ្លួនចេញមុខមកបកស្រាយតែម្ដង។

Ronaldo បានប្រើប្រាស់គណនីបណ្ដាញសង្គម Instagram ចូលទៅ Comment លើការបង្ហោះមួយរបស់អ្នកគាំទ្រថា៖
ពួកគេនឹងដឹងពីការពិតនៅពេលពួកគេផ្ដល់បទសម្ភាសន៍ខ្ញុំនៅប៉ុន្មានសប្តាហ៍ខាងមុខ។ សារព័ត៌មានផ្សព្វផ្សាយចុះផ្សាយតែពាក្យមិនពិត។ ខ្ញុំមានកូនសៀវភៅមួយ ហើយនៅរយៈពេលពីរបីខែចុងក្រោយនេះ មានព័ត៌មានជាង១០០អត្ថបទដែលខ្ញុំបានសរសេរចូល ហើយក្នុងនោះមានតែ៥ប៉ុណ្ណោះដែលជាការពិត។

ប្រភព៖ sportskeeda