Chelsea សម្លឹងចង់បានខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះ មកជំនួសកន្លែង Werner ប៉ុន្តែត្រូវប្រឈមមុខនឹង Arsenal

//s9.kh1.co/54/541e2245adb55bbf4bde93d3b9c0d5e892673428.jpg
កីទ្បា

 ១៧-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

Chelsea សម្លឹងចង់បានខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះ មកជំនួសកន្លែង Werner ប៉ុន្តែត្រូវប្រឈមមុខនឹង Arsenal

បរទេស៖ យោងតាមអ្នកសារព័តមាន Simon Phillips ដែលស្ថិតនៅស្ថាប័ន Football.London បានឲ្យដឹងថា ក្លិបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal កំពុងប្រជែងគ្នាយកខ្សែប្រយុទ្ធ Yeremy Pino របស់ក្លិប Villareal ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/0d/0d92672316a87e20b773cd1c1d648ff3b75e739d.png

Pino វ័យ១៩ឆ្នាំ ជាកីឡាករចុងក្រោយបង្អស់ ដែលមានដំណឹងពាក់ព័ន្ធ នឹងអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta ខណៈដែលរដូវកាលនេះ ក្រុមរហស្សនាមកាំភ្លើងធំ បាននាំចូលកីឡាករថ្មីចំនួន៥រូបមកហើយ។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ មិនមែនមានតែ Arsenal ដែលចង់បានខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះទេ ខណៈ Chelsea ក៏ចង់បានដែរ​ ដើម្បីមកបំពេញចំណុចខ្វះខាតនៅតំបន់ប្រយុទ្ធ ក៏ព្រោះតែក្រុមលោក Thomas Tuchel មួយនេះ ទើបបញ្ចេញខ្សែប្រយុទ្ធដល់ទៅ២រូប រួមមាន Timo Werner និង ​Romelu Lukaku ។

https://s9.kh1.co/__image/w=650,h=650,q=100/26/26f2cb9959eb520068e5654643bca1f14c491704.png

បន្ថែមពីនេះ បើតាមអ្នកកាសែត  Fabrizio Romano បានឲ្យដឹងថា Villarreal នឹងអនុញ្ញាតឲ្យ Pino ចាកចេញ លុះត្រាតែណាតែពួកគេ ទទួលបានថ្លៃផ្ទេរលើសពី ៥០លានអឺរ៉ូ ។

គួររម្លឹកដែរថា កិច្ចសន្យារបស់ Pino នៅ Villareal មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧ ដោយគេបង្ហាញខ្លួន នៅក្របខណ្ឌ La Liga ចំនួន៧៨ប្រកួត ស៊ុតបញ្ចូលទីបាន១៤គ្រាប់ និងបញ្ជូនបាល់បាន៥គ្រាប់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ជាចំណែកសំខាន់ ក្នុងការជួយ Villareal លើកពាន Europa League កាលពីរដូវកាល ២០២០/២១ ផងដែរ៕

https://s9.kh1.co/__image/w=650,h=409,q=100/32/32f56eeda223311aa258e68d31073411de4f8e72.png

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T