បារាំង៖ ខ្សែបម្រើក្លិប Paris Saint Germain កីឡាករ Marco Verratti បានលើកឡើងថា រូបគេពិតជារីករាយណាស់នៅពេលដែលឃើញ Kylian Mbappe ខឹងសម្បា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងជ័យជម្នះ ៥ទល់នឹង២ ទល់នឹង Montpellier កាលពីថ្ងៃអាទិត្យកន្លងទៅនេះ គេបានមើលឃើញស្តែងៗថា Mbappe ខឹងសម្ប៉ានឹងមិត្តរួមក្រុមរបស់គេខ្លាំងមែនទែនដែលមិនប៉ះបាល់ដល់រូបគេ ថែមទាំងគេចង់ដណ្តើមទាត់បាល់ប៉េណាល់ទីពី Neymar ទៀតផង។
Verratti បាននិយាយថា៖
Mbappe ជា កីឡាករដែលតែងតែចង់លេងឲ្យបានល្អបំផុត។ គាត់មួរម៉ៅបន្តិចពេលដែលគាត់ទាត់បាល់ប៉េណាល់ទីមិនចូល។ ខ្ញុំសប្បាយចិត្តពេលដែលឃើញគាត់ខឹង ពីព្រោះវាមានន័យថាគាត់បារម្ភពីក្រុមណាស់៕

ប្រភព៖ sportskeeda