ឥណ្ឌា៖ កាលពីថ្មីៗនេះ ប្រជាជនពលរដ្ឋ មកពីភូមិមួយកន្លែងនៅភាគឦសាន នៃប្រទេសឥណ្ឌា បាន.ចា.ប់.កង្កែបចំនួនពីរក្បាល ដើម្បីឲ្យរៀបការជាមួយគ្នា ក្នុងក្ដីសង្ឃឹមអាចបញ្ចប់គ្រោះរាំងស្ងួត ខណៈតំបន់មិនមានភ្លៀងធ្លាក់ អស់រយៈពេលច្រើនថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កង្កែបទាំងពីរក្បាល ត្រូវបានគ្របដណ្ដប់ដោយក្រណាត់ក្រហមជុំវិញខ្លួន និងមានកម្រងផ្កាពណ៌ទឹកក្រូចដាក់ពីលើខ្លួនរបស់ពួកវា។ ហើយតាអាចារ្យ បានលាបនូវលាក់ពណ៌ក្រហមពីលើក្បាលរបស់ពួកវា ប្រោះទឹកមន្ដ និងឲ្យពរជ័យទៀតផង។
យ៉ាងណាមិញ ក្រោយពីពិធីរៀបការចប់សព្វគ្រប់រួចមក ប្រជាពលរដ្ឋក្នុងភូមិ នាំយកកង្កែបមួយគូនេះ ប្រលែងចូលទៅក្នុងព្រៃវិញ ដើម្បីឲ្យពួកវាបានក្រេបទឹកឃ្មុំជាមួយគ្នា៕
ប្រភព: South China Morning Post
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖




