ទិញបានមែនកប់! Man UTD បញ្ជូនអ្នកតំណាងរបស់ខ្លួនដើម្បីចរចាទិញតារាឆ្នើម AT Madrid រូបនេះមករួមក្រុម

//s9.kh1.co/28/283ca6aad2c62e52f7d0484005dd5135cdfc12c0.jpg
កីទ្បា

 ១៧-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Man UTD បញ្ជូនអ្នកតំណាងរបស់ខ្លួនដើម្បីចរចាទិញតារាឆ្នើម AT Madrid រូបនេះមករួមក្រុម

អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានជួបពិភាក្សានឹងអ្នកតំណាងរបស់ Joao Felix កាលពីយប់មញ ជុំវិញលទ្ធភាពនាំយកតារាឆ្នើម Atletico Madrid ខាងលើមកកាន់កីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Joao Felix
កីឡាករ Joao Felix

ជាការពិតណាស់ នៅពេលនេះ Man Utd កំពុងតែព្យាយាមស្វះស្វែងខ្លាំងមែនទែន ដើម្បីនាំចូលកីឡាករចំណូលថ្មីបន្ថែមទៀតមកពង្រឹងក្រុម បន្ទាប់ពីក្រុមបិសាចក្រហមចាប់ផ្តើមមិនបានល្អទាល់តែសោះនៅក្នុងក្របខណ្ឌ Premier League ដោយ បានបរាជ័យការប្រកួតបើកឆាកទាំងពីរប្រកួត ខណៈ បច្ចុប្បន្នពួកគេកំពុងមានពាក្យចចាមអារ៉ាមក្នុងការនាំយក Felix និង Casemiro មករួមក្រុម។

យ៉ាងណាក៏ដោយ បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡាដ៏ល្បីល្បាញ Marca បានលើកឡើងថា អ្នកតំណាងរបស់ Man Utd បានធ្វើដំណើរមកកាន់កីឡដ្ឋាន Wanda Metropolitano ផ្ទាល់ដើម្បីបើកការចរចារក្នុងការនាំយក Felix មករួមក្រុម ប៉ុន្តែ ភាគីខាង Atletico Madrid ហាក់មិនមានបំណងក្នុងការលក់កីឡាករសញ្ជាតិព័រទុយកាល់ខាងលើឡើយ ប៉ុន្តែ Man Utd នឹងព្យាយាមឲ្យអស់ពីសមត្ថភាពនៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីចរចារយករូ​បគេមករួមក្រុមឲ្យបាន៕

កីឡាករ Joao Felix
កីឡាករ Joao Felix

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T