លេងមែនទែន! Man UTD ចង់បានកីឡាករ Real រូបនេះមករួមក្រុមមុនទីផ្សារបិទ

//s9.kh1.co/13/13dfd33e537ad4cba53d3023a987058edc3c14fc.jpg
កីទ្បា

 ១៧-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Man UTD ចង់បានកីឡាករ Real រូបនេះមករួមក្រុមមុនទីផ្សារបិទ

អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានបញ្ជូនអ្នកតំណាងរបស់ខ្លួនមកកាន់ប្រទេសអេស្ប៉ាញ ដើម្បីធ្វើការចរចាជាមួយ Real Madrid ជុំវិញលទ្ធភាពនាំយក កីឡាករ Casemiro មកកាន់កីឡដ្ឋាន Old Trafford មុនទីផ្សារដោះដូរកីឡាករបិទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Casemiro
  កីឡាករ Casemiro

ជាការពិតណាស់ មកទល់នឹងពេលនេះ Man Utd បានចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីបានបីនាក់ហើយ ក្នុងនោះមាន ខ្សែការពារស្លាបឆ្វេង Tyrell Malacia​ ខ្សែការពារកណ្តាល Lisandro Martinez និង ខ្សែបម្រើ Christian Eriksen ខណៈ កីឡាករម្នាក់ទៀតដែលក្រុមបិសាចក្រហមចង់បានបំផុតនោះ គឺ Frenkie de Jong ដើម្បីជំនួសតំណែងរបស់ Paul Pogba និង Nemanja Matic ដែលបានចាកចេញ។

យ៉ាងណាក៏ដោយ បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡាដ៏ល្បីល្បាញ Marca បានលើកឡើងថា Man Utd ចាប់ផ្តើមបង្វែរចំណាប់អារម្មណ៍របស់ពួកគេមកកាន់ Casemiro វិញម្តង បន្ទាប់ពីពួកគេមើលឃើញថា Real Madrid អាចនឹងលក់កីឡាករសញ្ជាតិប្រេស៊ីលខាងលើ បន្ទាប់ពីបច្ចុប្បន្នក្លិបមានកីឡាករវ័យក្មេងនៅក្នុងតំបន់បម្រើការពារនេះដល់ទៅពីរនាក់ដូចជា Eduardo Camavinga និង Aurelien Tchouameni

  កីឡាករ Casemiro
  កីឡាករ Casemiro

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T