អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Kylian Mbappe បានបដិសេធក្នុងការជ្រើសរើសកីឡាករដែលល្អជាងគេម្នាក់រវាង Lionel Messi និង Cristiano Ronaldo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លើសពីមួយទសវត្សរ៍ទៅហើយ ដែល Messi និង Ronaldo តែងតែត្រូវបានគេយកមកប្រៀបធៀបគ្នា ហើយ អ្នកទាំងពីរធ្លាប់បានឈ្នះនូវពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ឯកត្តជន Ballon D'or ដែលបូកចូលគ្នា គឺ ឈ្នះដល់ទៅ ១២ សម័យ។

Mbappe បាននិយាយថា៖
រៀងរាល់ឆ្នាំ ខ្ញុំតែងតែឆ្ងល់ថា តើអ្នកណានឹងឈ្នះ Ballon d'Or? Messi ឬ Ronaldo? តើខ្ញុំនឹងជ្រើសរើសមួយណា? វាប្រៀបដូចជាត្រូវជ្រើសរើសរវាង ឪពុក ឬ ម្តាយ របស់អ្នកអ៊ីចឹង។ អ្នកមិនអាចជ្រើសរើសបានទេ៕

ប្រភព៖ sportskeeda