អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag ត្រូវបានគេដឹងថា មានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងជាមួយកូនក្រុមចំពោះបរាជ័យទល់នឹង Brentford ខណៈ លោកពុំបានឲ្យកីឡាករសម្រាកឡើយនៅថ្ងៃអាទិត្យ ដោយ កីឡាករទាំងអស់ត្រូវមកហ្វឹកហាត់ធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ វាជារឿងដែលមិនគួរឲ្យជឿ កាលពីសៅរ៍ថ្មីៗនេះដែល Man Utd បានរង់បរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើង Brentford ក្នុងលទ្ធផល ៤ទល់នឹង០ ដែលលទ្ធផលនេះហើយ បានធ្វើឲ្យក្រុមបិសាចក្រហមធ្លាក់មកកាន់លេខ ២០ ហើយ វាជារឿងដ៏ភ្ញាក់ផ្អើលមែនទែន។
បើយោងទៅតាមការចុះផ្សាយរបស់ The Times បានលើកឡើងថា លោក Ten Hag បានខឹងសម្បានឹងកីឡាកររបស់ Man Utd យ៉ាងខ្លាំងនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ហើយ លោកពុំបានអនុញ្ញាតឲ្យពួកគេសម្រាកពីការហ្វឹកហាត់ឡើយនៅថ្ងៃអាទិត្យ ដោយ កីឡាករទាំងអស់ត្រូវមកហ្វឹកហាត់ឲ្យបានគ្រប់គ្នាចាប់ពីព្រឹកឡើងតែម្តង ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេឡើងវិញ៕
