ពិធីបើកដំណើរការកម្មវិធីបណ្តុះបណ្តាល​បច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា

//s9.kh1.co/41/41ab9bfd1aa5f73cf207e6e82a3b58ea14a8574b.jpg
សង្គម

 ១៣-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

នាថ្ងៃសៅរ៍ ទី១៣​ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន ខេ & ខេ ខេមបូឌា គ្រុប (K&K Cambodia Group) បានរៀបចំកម្មវិធីបើកដំណើរការកម្មវិធីបណ្តុះបណ្តាល​បច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា យ៉ាងអធិកអធម នៅទីតាំងរោង​ចក្រផ្ទាល់ ដែលស្ថិតនៅផ្លូវលេខ១៣០ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ...

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី១៣​ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន ខេ & ខេ ខេមបូឌា គ្រុប (K&K Cambodia Group) បានរៀបចំកម្មវិធីបើកដំណើរការកម្មវិធីបណ្តុះបណ្តាល​បច្ចេកទេស និងការទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា  យ៉ាងអធិកអធម នៅទីតាំងរោង​ចក្រផ្ទាល់ ដែលស្ថិតនៅផ្លូវលេខ១៣០ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (តាមបណ្តោយផ្លូវទៅរមណីយដ្ឋានភ្នំបាសិទ្ធ) ដោយមានការចូលរួមជាកិត្តិយសពីសំណាក់អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍, អនុប្រធានកុ្រមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ, អគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាត, ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា, គ្រូឧទ្ទេស (វាគ្មិន) ដែលមានជំនាញនៅក្នុងវិស័យទឹកស្អាត និងអនាម័យ, ម្ចាស់អាជីវកម្មទឹកស្អាតពីគ្រប់បណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជា, សមាជិកនៃសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (Cambodia Water Supply Association) និងអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្រុមហ៊ុនទុយោ ខេ & ខេ ផាយផ៍ ខេមបូឌា  និងក្រុមហ៊ុន Tiger Water Solutions ដែលជាក្រុមហ៊ុនផលិតផលធុងទឹកខ្នាតធំស្តង់ដារប្រទេសអូស្ត្រាលី បានសហការជាដៃគូធុរកិច្ចជាមួយគ្នាយ៉ាងជិតស្និត ហើយនៅថ្ងៃនេះក្រុមហ៊ុនដៃគូទាំង២នេះ បានរួមគ្នារៀបចំកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលមួយនេះឡើង ដើម្បីជួយដោះស្រាយនូវរាល់បញ្ហាដែលម្ចាស់អាជីវកម្មទឹកស្អាត និងអតិថិជនទាំងអស់តែងជួបប្រទះជារៀងរាល់ថ្ងៃ ដូចជា ការតភ្ជាប់បំពង់ទុយោទៅកាន់គោលដៅនីមួយៗ ការបែកធ្លាយទឹក តាមរយៈក្បាលម៉ាស៊ីន បំពង់ទុយោ សម្ពាធទឹកទាប បំពង់ស្ទះ និងទឹកមិនស្អាតឆ្លងមេរោគ ដោយសារតែការលេចធ្លោយទុយោ និងការប្រើប្រាស់បំពង់ទុយោមិនបានត្រឹមត្រូវតាមស្តង់ដារជាដើម។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

វាគ្មិនជំនាញរបស់យើងនឹងឆ្លើយតបរាល់ចម្ងល់ និងបញ្ហាដែលលោកអ្នកធ្លាប់បានជួបប្រទះកន្លងមក ហើយតាមរយៈវគ្គបណ្តោះបណ្តាលបច្ចេកទេសពីសំណាក់វាគ្មិនជំនាញនាថ្ងៃនេះ ម្ចាស់អាជីវកម្មទឹកស្អាតនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួមទាំងអតិថិជនរបស់ក្រុមហ៊ុន ខេ & ខេ ផាយផ៍ ខេមបូឌា  នឹងអាចបង្កើនសក្តានុពលនៃការប្រើប្រាស់ទុយោបានត្រឹមត្រូវ ទទួលបាននូវបទពិសោធន៍ និងដំណោះស្រាយជាក់ស្តែង ចំគោលដៅ លើការគ្រប់គ្រងការលេចធ្លាយទឹក និងការរចនាបណ្តាញបំពង់ទុយោស្រមតាមស្តង់ដារត្រឹមត្រូវ ហើយវាក៏ជាការជួយគាំទ្រដល់ម្ចាស់អាជីវកម្មទឹកស្អាតទាំងអស់ឱ្យពួកគេមានលទ្ធភាពអាចពង្រឹង និងពង្រីកសេវាកម្មទឹកស្អាតរបស់ខ្លួនយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ទោះជាប្រជាជនរស់នៅទីដាច់ស្រយាលក៏មានប្រព័ន្ធទឹកស្អាតទៅដល់ផងដែរ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ក្រៅពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសពីអ្នកជំនាញខាងប្រព័ន្ធទឹក និងអនាម័យ ក្រុមហ៊ុន ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា​ ក៏មានកម្មវិធីដ៏គួរឱ្យចាប់អាម្មណ៍មួយទៀត នោះគឺដំណើរទស្សនកិច្ចរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា  ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទឹកស្អាតកម្ពុជាជាច្រើនរូបទៀត ព្រមទាំងម្ចាស់អាជីវកម្មទឹកស្អាតពីគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដើម្បីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីចង្វាក់ផលិតកម្មនៃការផលិតទុយោ PE ដោយផ្ទាល់នៅក្នុងរោងចក្រ ខេ & ខេ ផាយផ៍ ខេមបូឌា។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អំពីក្រុមហ៊ុនទុយា ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា

ក្រុមហ៊ុន ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា​ គឺជាក្រុមហ៊ុនផលិតទុយោ PE ពណ៌ខ្មៅ មានគុណភាពខ្ពស់ ផលិតឡើងដោយជនជាតិខ្មែរ ផលិតផលរបស់ខ្មែរ ផលិតនៅប្រទេសខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសជាតិយើងឱ្យរីកចម្រើន។ ផលិតផលទុយាម៉ាក ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា ផលិតនៅប្រទេសខ្មែរ ដោយប្រើប្រាស់ស្តង់ដារអន្តរជាតិ មានគុណភាពខ្ពស់ អាចប្រកួតប្រជែងជាមួយផលិតផលទុយោរបស់ប្រទេសផ្សេងៗ ទទួលស្គាល់គុណភាពទូទាំងពិភពលោក។

ក្រុមហ៊ុនទុយា ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា មានចក្ខុវិស័យជួយដល់ប្រជាជនខ្មែរ សិស្សនិស្សិតខ្មែរឱ្យមានទឹកចិត្ត និងកម្លាំងចិត្តក្នុងការសិក្សា និងមានមោទនភាពចំពោះប្រទេសរបស់ខ្លួន ព្រោះប្រទេសយើងក៏អាចផលិតនូវផលិតផលរបស់ខ្លួន ប្រកបដោយគុណភាពខ្ពស់ផងដែរ។

ចាប់ពីថ្ងៃបើកដំណើរការដំណើរទស្សនកិច្ចរោងចក្រទុយា ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា នាថ្ងៃនេះទៅ ខាងក្រុមហ៊ុននឹងចាប់ផ្តើមបើកទូលាយឱ្យសិស្សនិស្សិត ម្ចាស់អាជីវកម្មទឹកស្អាតពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា និងអ្នកដែលមានចំណាប់អារម្មណ៍ចង់មកធ្វើទស្សនកិច្ចនៅរោងចក្រទុយា ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា អាចស្នើសុំមកខាងក្រុមហ៊ុនទុយា ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា ដើម្បីចុះមកទស្សកិច្ចសិក្សានៅទីតាំងរោងចក្រផ្ទាល់ ដែលក្រុមហ៊ុននឹងរៀបចំកម្មវិធីទស្សនកិច្ចសិក្សានៅរោងចក្រនៅរៀងរាល់១ខែម្តង ដោយមានអ្នកជំនាញរបស់ក្រុមហ៊ុនខេ​ & ខេ​ ផាយផ៍​ ខេមបូឌា ចាំជួយណែនាំ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយក្រុមហ៊ុន ខេ​ & ខេ​ ផាយផ៍​ ខេមបូឌា www.kkpipecambodia.com ឬទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ០១៧ ២៤​ ២៦ ៧៤ / ០៧៧ ៦៤ ២១ ១២៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T