ផ្សារសកល (eMarketplace) កំពុងជួយជំរុញ និងលើកកម្ពស់វិស័យ SMEs នៅកម្ពុជា និងផ្តល់ទំនុកចិត្តដល់អតិថិជន

//s9.kh1.co/47/47fa0ec8fae9402039251c511238b3377bac819c.jpg
បច្ចេកវិទ្យា

 ២៥-វិច្ឆិកា-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ផ្សារសកល eMarketplace គឺជាបណ្តាញអាជីវកម្មអេកូឡូស៊ី Business Eco System ដែលបានផ្សាភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល អ្នកចែកចាយទំនិញបោះដុំ អ្នកលក់រាយ

ភ្នំពេញ៖ ផ្សារសកល eMarketplace គឺជាបណ្តាញអាជីវកម្មអេកូឡូស៊ី Business Eco System ដែលបានផ្សាភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល អ្នកចែកចាយទំនិញបោះដុំ អ្នកលក់រាយ ទៅកាន់អតិថិជនប្រើប្រាស់ចុងក្រោយ ដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ និងអ្នកចែកចាយទំនិញរបស់ខ្លួនកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់អតិថិជនដែលធ្វើការបញ្ជាទិញទំនិញនៅលើផ្សារសកល eMarketplace និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ធានាបាននូវតម្លៃទាបដោយសារតែទំនិញដែលដាក់លក់លើផ្សារសាកលមិនត្រូវបានគិតកម្រៃជើងសារនោះទេ ដូច្នេះអតិថិជនអាចធ្វើបញ្ជាទិញនៅក្នុងតម្លៃទាបជាងទីផ្សារចាប់ពី 10% ឡើងទៅ។ ក្រៅពីនេះនៅមានការលក់បញ្ចុះតម្លៃ និងការផ្តល់ជូននូវគូប៉ុងបញ្ចុះតម្លៃដ៏សំបូរបែប , មានការធានាលើការបញ្ជាទិញត្រឹមត្រូវដោយមិនបារម្ភពីទំនិញបែកបាក់ ខូចគុណភាព ឬខុសផលិតផល ហើយអតិថិជនអាចធ្វើការប្រៀបធៀបតម្លៃទំនិញពីអ្នកលក់ផ្សេងៗគ្នាមុនពេលសម្រេចចិត្តទិញ។ បន្ថែមពីនេះ រាល់សកម្មភាពទិញទំនិញនៅលើផ្សារសាកលមានន័យថាជាការចូលរួមគាំទ្រ និងជំរុញទីផ្សារផលិតផលក្នុងស្រុក។

លោក ឃឺរី ឡេង នាយកប្រតិបត្តិក្រុមហ៊ុន រិច មី Riich Me នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ និងដំណើរការជាផ្លូវការផ្សារសកល (eMarketplace) នៅព្រឹកថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណផ្សារទំនើប K Mall បានលើកឡើងថា ៖ 

«ផ្សារសាកល (eMarketplace) ត្រូវបានដំណើរការអស់រយៈពេលប្រមាណ 6 ខែរួចមកហើយនៅលើគេហទំព័រផ្សារសាកល ដែលបច្ចុប្បន្នមានម្ចាស់អាជីវកម្មប្រមាណជាង 5,000 អាជីវកម្មកំពុងប្រើប្រាស់ និងដាក់លក់ផលិតផលរបស់ខ្លួននៅលើបណ្តាញផ្សារសកល ដែលមានផលិតផលសរុបប្រមាណជាង 15,000 មុខទំនិញ កំពុងដាក់លក់នៅលើផ្សារសកល eMarketplace App ដោយក្នុងរយៈពេល 6 ខែ ផ្សារសាកលមានចរន្តទិញលក់ប្រមាណជិត 20 លានដុល្លារសហរដ្ឋអាមេរិក»។

លោក ឃឺរី ឡេង
https://s9.kh1.co/__image/w=650,h=434,q=100/1d/1d8a20b2b7de98f96da9a19bb63edc4cd8309316.jpg

លោកបន្តថា ៖ 

«ទីផ្សារខាងក្រៅគេគិតតម្លៃជើងសារពី 10% ទៅ 15% ពីការលក់ ដោយឡែកសម្រាប់ម្ចាស់អាជីវកម្មដែលដាក់លក់ផលិតផលនៅលើផ្សារសកល មិនបានគិតកម្រៃជើងសារទេ ក្នុងន័យនេះតម្លៃផលិតផលដែលដាក់លក់នៅលើផ្សារសកលគឺមានតម្លៃទាបជាងទីផ្សារខាងក្រៅពី 10 ទៅ 15% រួចទៅហើយ ដោយយើងមិនទាន់បានគិតបញ្ចូលទាំងកម្មវិធីលក់បញ្ចុះតម្លៃ និងប្រម៉ូសិនផ្សេងៗពីបណ្ដាម្ចាស់អាជីវកម្ម និងពីក្រុមហ៊ុនផ្ទាល់។ ដោយឡែកសម្រាប់អតិថិជនអាចធ្វើការប្រៀបធៀបតម្លៃ ផលិតផលនីមួយៗនៅលើ app ផ្សារសកល eMarketplace App ផ្ទាល់តែម្តង»។

សូមជម្រាបថា ផ្សារសកលត្រូវបានបង្កើតឡើងសម្រាប់ជំរុញទីផ្សារដល់ម្ចាស់អាជីវកម្មក្នុងស្រុក គ្រប់បណ្តាលម្ចាស់ជីវកម្មទាំងអស់ អាចដាក់លក់ផលិតផលរបស់ខ្លួននៅលើផ្សាកលបានដោយសេរី តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ePOS Go Digital ឬ ប្រព័ន្ធអីខលមើសរបស់ក្រុមហ៊ុន Riich Me។

លោក ឃឺរី ឡេង បានមានប្រសាសន៍បន្តទៀតថា ៖ 

«បច្ចុប្បន្ននេះ យើងកំពុងតែរស់នៅក្នុងសម័យកាលនៃការវិវត្តន៍របស់បច្ចេកវិទ្យា ហើយបច្ចេកវិទ្យាវាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការរស់នៅ ការសិក្សាអប់រំ និងការធ្វើអាជីវកម្មរបស់យើង ដូច្នេះក្នុងនាមជាម្ចាស់ជីវកម្មចាំបាច់ត្រូវរត់ឲ្យទាន់ការវិវត្តរបស់បច្ចេកវិទ្យា និងចេះប្រើបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្ម ដើម្បីថែរក្សានិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងមិនផ្លាស់ប្តូរទម្លាប់ចាស់ចោលទេ យើងមិនអាចឈរជើងលើទីផ្សារបានឡើយ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពក្នុងការប្រកួតប្រជែងអាជីវកម្មវាកាន់តែខ្ពស់ឡើង»។

លោក ឃឺរី ឡេង

លោកបន្តថា ៖ 

«ពីមុនបងប្អូនអាចបារម្ភពីបញ្ហាស្មុគស្មាញនៃប្រព័ន្ធគ្រប់គ្រងអាជីវកម្មក៏ដូចជាប្រព័ន្ធ e-Commerce ប៉ុន្តែពេលនេះក្តីបារម្ភទាំងអស់ ត្រូវបានដោះស្រាយដោយក្រុមហ៊ុន Riich Me បានអភិវឌ្ឍបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្ម និងជំរុញការលក់ ដែលមានលក្ខណៈសាមញ្ញ ងាយស្រួលសម្រាប់គ្រប់បណ្តាអាជីវកម្ម / M-SMEs ផ្ដល់លទ្ធភាពឱ្យបងប្អូនអាចអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនពីអាជីវកម្មបែបប្រពៃណីឲ្យទៅជាអាជីវកម្មស្តង់ដារឌីជីថល។ ដូច្នេះខ្ញុំសូមធ្វើការលើកទឹកចិត្តឱ្យបងប្អូនធ្វើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញការលក់ និងថែរក្សានិរន្តរភាពអាជីវកម្មនៅក្នុងបរិបទបច្ចេកវិទ្យា និងការប្រកួតប្រជែងដូចសព្វថ្ងៃដើម្បីភាពរីកចម្រើនទាំងអស់គ្នា»។

លោក ឃឺរី ឡេង
https://s9.kh1.co/__image/w=650,h=434,q=100/bc/bca53417c42daffee71ced77eb9466dec9cdb17f.jpg

ផ្សារសកល eMarketplace App ត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់មិនគិតថ្លៃសម្រាប់បណ្តាក្រុមហ៊ុន និងម្ចាស់អាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទំនើបកម្មអាជីវកម្ម ePOS Go Digital របស់ក្រុមហ៊ុន ePOS Go Digital និងប្រព័ន្ធអ៊ីខមមើស e-Commerce Solution របស់ក្រុមហ៊ុនវិចមី Riich Me។ ការដាក់លក់ ផលិតផលនៅលើបណ្តាញផ្សារសកល eMarketplace មិនគិតកម្រៃជាងសារ ហើយរឹតតែពិសេសជាងនេះទៅទៀត គឺមានការគាំទ្រពីធនាគារ ABA Bank ដោយម្ចាស់អាជីវកម្មអាចទទួលបានការទូតទាត់ភ្លាមៗតាមរយៈ ABA Pay និងការទូទាត់ពីធនាគារផ្សេងៗតាមរយៈ KH-QR ដោយស្វ័យប្រវត្តិចូលទៅក្នុងគណនេយ្យផ្ទាល់ខ្លួន ដោយមិនចាំបាច់រង់ចាំយូរ។

https://s9.kh1.co/__image/w=650,h=434,q=100/16/16ce1556ada3d9f0e3e63f279016a0dbcb2440a2.jpg

គួរបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ និងដំណើរការនូវផ្លូវការនូវបណ្តាញផ្សារសាកល eMarketplace App ដែលជាប្រព័ន្ធអាជីវកម្មបែបអេកូឡូស៊ី eco business នៅបរិវេណផ្សារទំនើបខេម៉ល K Mall ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន រិចមី Riich Me សហការជាមួយនឹងក្រុមហ៊ុន ePOS Go Digital ក្រោមវត្តមានម្ចាស់អាជីវកម្មជាច្រើននាក់៕ សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់លក់ទំនិញនៅលើផ្សារសកល eMarketplace លោកអ្នកអាចធ្វើការ ទំនាក់ទំនង 095 718 678, 017 918 678 ឬចូលទៅកាន់គេហទំព័រ www.eMarketplace.App

https://s9.kh1.co/__image/w=650,h=467,q=100/22/224549b4a423f35dbd1aefc7dd12b8b910bf4bfa.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e4/e49d332b473cea76d1a069884d0b566479eedf2d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1c/1cb68cb158a409765cde45cec1f9603ba20cc8e2.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b6/b6570a18db8b55d8bf4c4fe1194ee1ee92b4f4aa.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9a/9aecea035f61a7fa47b587af02802ce2334edd0f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b9/b90ef8c5c84a463beb84982fa199cf4ac51eb67d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/34/342415e0b18200f1f5554c34942d99ec94939d4c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3a/3aaf6dde18ace6212f4996a46bab24086b1bb211.jpg
https://s9.kh1.co/__image/w=650,h=434,q=100/6b/6be8192185161e6bf2e80328f394f9f8b9781a8e.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T