ធនាគារ ហ្វីលីព និងក្រុមហ៊ុន មាស ប្រផឹធី ចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន

//s9.kh1.co/4f/4f8c80bc46e42e25d66f1ca651d5145d1d3bb208.jpg
សង្គម

 ០៤-មីនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

នៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២២ ធនាគារ​ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារ​ពាណិជ្ជដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិសិង្ហបុរី បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន ជាមួយក្រុមហ៊ុន មាស ប្រផឹធី មេនេចម៉ិន ឯ.ក ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយនៅកម្ពុជា។

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២២ ធនាគារ​ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារ​ពាណិជ្ជដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិសិង្ហបុរី បានធ្វើការចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន ជាមួយក្រុមហ៊ុន មាស ប្រផឹធី មេនេចម៉ិន ឯ.ក ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយនៅកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន

តាមរយៈកិច្ចសហការនេះ រាល់អាជីវករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការទិញទីតាំងស្តង់ដែលស្ថិតនៅក្នុងផ្សារសហគមន៍ ហ្រ្គីនម៉ល និងផ្សារឃ្លាំងរំសេវថ្មី សែនសុខ ដែលមានទីតាំងនៅក្នុង(ជិតផ្សារទំនើប AEON II)ស្ថិតនៅខណ្ឌសែនសុខ នឹងអាចស្នើសុំឥណទានពីធនាគារ ហ្វីលីព ជាមួយនឹងអត្រាការប្រាក់ពិសេសផងដែរ។ 

មានវត្តមាននៅក្នុងកម្មវិធីចុះហត្ថាលេខាលើកិច្ចសហការ ដែលប្រារព្ធធ្វើនៅផ្សារសហគមន៍ ហ្រ្គីនម៉ល លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា៖

«​ ធនាគារ​ ហ្វីលីព ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមផ្តល់ឥណទានសម្រាប់រាល់អតិថិជនរបស់ក្រុមហ៊ុន មាស ប្រផឹធី ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ពួកគេ ដែលការផ្តល់ឥណទាននេះ គឺមិនមានតម្រូវការទ្រព្យធានាអ្វីឡើយ។ »

ប្រសាសន៍លោក​ ចាន់ ម៉ាច

លោក ចាន់ ម៉ាច មានប្រសាសន៍បន្ថែមថា៖

« បន្ថែមលើការផ្តល់ឥណទានសម្រាប់អាជីវករគ្រប់រូប ធនាគារក៏មានផ្តល់នូវដំណោះស្រាយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរួមមាន សេវាអេធីអឹមដែលស្ថិតនៅក្នុងផ្សារសហគមន៍ ហ្រ្គីនម៉លសេវាទូទាត់ប្រាក់តាមរយៈការស្កេនកូដ QR របស់ធនាគារ​ ហ្វីលីព សេវាផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង សេវាកម្មផ្សេងៗទៀតជាច្រើន។ »

ប្រសាសន៍លោក​ ចាន់ ម៉ាច
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន

លោក សោម កែវម៉ាលីដា (អេនឌី) នាយកប្រតិបត្តិក្រុមហ៊ុន មាស​ ប្រផឹធី បានមានប្រសាសន៍ថា៖

« ក្រុមហ៊ុន មាស​ ប្រផឹធី ពិតជាមានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចុះអនុស្សរណះយោគយល់គ្នាលើសេវាឥណទានជាមួយ ធនាគារ ហ្វីលីព ក្នុងនោះដែរ ការសហការគ្នានេះគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយដល់បងប្អូនអាជីវករយើងខ្ញុំ ដើម្បីពង្រីកមុខរបរ ដើមទុន អោយកាន់តែមានភាពល្អប្រសើរឡើង។ ជាពិសេសអាជីវករ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន មាស ​ប្រផឹធី ទាំងអស់ទទួលបានការលើកទឹកចិត្តទៅសេវាឥណទាននេះយ៉ាងច្រើនផងដែរ។​ »

ប្រសាសន៍លោក សោម កែវម៉ាលីដា 
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន

អាជីវកររបស់ផ្សារសហគមន៍ ហ្រ្គីនម៉ល និងផ្សារឃ្លាំងរំសេវថ្មី សែនសុខ ដែលមានបំណងស្នើសុំឥណទានពីធនាគារ ហ្វីលីព អាចធ្វើការទំនាក់ទំនងតាមរយៈបុគ្គលិករបស់ក្រុមហ៊ុន មាស ប្រផឹធី ០១២ ៧៥ ៧៨ ០៨/០១៥ ៧៥ ៧៨ ០៨ ឬធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕

កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាលើសេវាកម្មឥណទាន

អំពីក្រុមហ៊ុន មាស ប្រផឹធី មេនេចម៉ិន ឯ.ក

ក្រុមហ៊ុន មាស ប្រផឹធី ជាអ្នកជំនាញផ្នែកអភិវឌ្ឃន៏អចលនទ្រព្យ លក់ និងជួល ជាពិសេសការសាងសង់ ផ្សារសហគមន៏ ផ្សារលក់បោះដុំ​ លក់រាយទូរសព្ទ គ្រឿងទូរសព្ទ និងផ្សារបោះដុំបន្លែ ផ្លែឈើ។

អំពីធនាគារ ហ្វីលីពធនាគារ ហ្វីលីព ភីអិលស៊ី ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងផលិតផលជាច្រើនប្រភេទដែលបម្រើដល់អតិថិជនសាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងបុគ្គល។ ធនាគារ ជាសមាជិកនៃក្រុមហ៊ុន PhillipCapital Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1975។ ធនាគារ ហ្វីលីព ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជធំ​មួយ​នៅកម្ពុជា ដែលមាន​​ច្រើន​ជាង៨០សាខាទូទាំងប្រទេស។ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T