សង្វេគណាស់! បាត់មុខយូរ ឥលូវលេចមុខអ្នកលេងស្មងដែក ក្រាក់ សម្ផស្ស មានជីវភាពលំបាកខ្លាំង ហើយធ្លា»_ក់ខ្លួនឈឺទៀត

//s9.kh1.co/0b/0b9d2afd883810b9b20546d81b7f3cba11dd2d97.jpg
កីទ្បា

 ១០-សីហា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

បាត់មុខយូរ ឥលូវលេចមុខអ្នកលេងស្មងដែក ក្រាក់ សម្ផស្ស មានជីវភាពលំបាកខ្លាំង ហើយធ្លា»_ក់ខ្លួនឈឺទៀត

កម្ពុជា៖ អតីតអ្នកប្រដាល់គុនខ្មែរល្បីជំនាន់មុន ដែលបងប្អូន និយមស្នេហាវិស័យគុនខ្មែរ ស្គាល់រហស្សនាមថា ម្ចាស់ស្មងដែកស្រែកទារព្រលឹង ក្រាក់ សម្ផស្ស ដែលមានកម្លាំងជើងខ្លាំង ល្បីទាត់កីឡាករថៃ ដួលរាប បច្ចុប្បន្ន ត្រូវប្រទះឃើញថា ធ្លាក់ខ្លួនខ្លាំងមែនទែន ដោយមានជីវភាពខ្វះខាត ស្នាក់នៅខ្ទមកំសត់តួចមួយ ជាមួយនឹងប្រពន្ធ រួមទាំងកូនតូចៗ២នាក់ រកតែបាយហូបមិនចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=645,h=337,q=100/b6/b6440508a0d31a3efeb57e5aabf015fb04ed19ad.png

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រាក់ សម្ផស្ស បច្ចុប្បន្ន លោកស្នាក់នៅ ឯខេត្ត បាត់ដំបង ប្រកបជីវិត ដើរស៊ីឈ្នួល ដាំពោត ដាំដំឡូងឲ្យគេ ប៉ុន្តែការងារនេះ មិនអាចទ្រទ្រង់គ្រួសាររបស់លោកបានឡើយ ដោយសារ តែខ្លួនមានបន្ទុកត្រូវចិញ្ចឹមប្រពន្ធនិងកូនដល់ទៅ៣នាក់ ហើយខ្លួនក៏កំពុងរងទុក្ខដោយសារជំងឺផងដែរ ។

https://s9.kh1.co/__image/w=650,h=488,q=100/7d/7dc53a2802ecf4251d3165bac9b8e8b51e2c83a8.jpg
https://s9.kh1.co/__image/w=650,h=488,q=100/5c/5cc47e5f8652292de505a94c5c2a404c7331c9ea.jpg

ដូច្នេះ ប្រសិនបើបងប្អូន ប្រិយមិត្ត មានទឹកចិត្ត ចង់ជួយឧបត្ថម្ភ ទៅដល់ អតីតកីឡាករគុនខ្មែរ ក្រាក់ សម្ផស្ស បងប្អូន អាចធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 0887122974 ឬ 0969086824 ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T