កម្សាន្ត ÷ Song Ji Ah ឬគ្រប់គ្នាស្គាល់ថា FreeZia នោះ ថ្មីៗនេះបានត្រឡប់មកបង្ហោះវីដេអូថ្មីមួយ ដែលមានចំណងជើងថា «GRWM, Daily Honey Glow Makeup ft TMI Explosion» នៅលើឆាណែលយូធូបរបស់នាង ក្រោយពីស្ងាត់អស់មួយរយ:ដោយសារតែ ចម្រូងចម្រាស់ប្រើប្រាស់របស់ក្លែងក្លាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្របគ្នានេះ នៅក្នុងវីដេអូ Song Ji Ah បានចាប់ផ្តើមដោយមុខទទេ គ្មានការតុបតែងអ្វីទាំងអស់ នាងក៏បាននិយាយថា «សព្វថ្ងៃ ខ្ញុំចូលចិត្តការផាត់មុខបែបស្រាលៗ» បន្ទាប់មកនាងក៏ចាប់ផ្តើមផាត់មុខស្រាលៗ ជាមួយនឹងក្រែមលាបមាត់ពណ៌ស្តើង និងមិនសូវផាត់ត្របកភ្នែកឡើយ។
លទ្ធផលចុងក្រោយរបស់នាងនោះគឺ រូបរាងដ៏ស្រស់ស្អាត ទាក់ទាញតាមបែបធម្មជាតិ ហើយជាក់ស្តែងការ Make up របស់នាងមួយនេះ ទទួលបានការឆ្លើយតបល្អៗយ៉ាងច្រើនពីអ្នកគាំទ្រ ដែល Ji Ah បានបង្ហាញពីចំណេះដឹង និងជំនាញខាងតុបតែងមុខ ដ៏ល្អរបស់នាង។


គួររំលឹកផងដែរថា Song Ji Ah គឺជា YouTuber ដ៏ល្បីល្បាញមួយរូប ក្រោមឈ្មោះ FreeZia នាងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងកម្មវិធី ណាត់ជួប «Single's Inferno» ប៉ុន្តែក្រោយមកក៏មានចម្រូងចម្រាស់ ចំពោះការប្រើប្រាស់ទំនិញប្រណីតក្លែងក្លាយ យ៉ាងណានាងក៏បានសុំទោស និងផ្អាកសកម្មភាពអស់ ៤ ខែ មុនពេលចាប់ផ្តើមសកម្មភាព SNS និងបង្ហោះវីដេអូម្តងទៀត៕
ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ÷
ប្រភព : Koreaboo