ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ីឈិ ឡាយហ្វ៍ បានដាក់សម្ពោធផលិតផលឌីជីថល “ប្រាយ ឡាយហ្វ៍” នៅក្នុងប្រទេសកម្ពុជា!

//s9.kh1.co/a5/a5ff00761b1395635f2985301949ddb41420d7a6.jpg
សង្គម

 ០៨-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានប្រកាសដាក់សម្ពោធផលិតផល “ប្រាយ ឡាយហ្វ៍”។

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ីឈិ ឡាយហ្វ៍ (ខេមបូឌា) បានប្រកាសដាក់សម្ពោធផលិតផល “ប្រាយ ឡាយហ្វ៍” ដែលជាគម្រោងធានារ៉ាប់រងអាយុជីវិតបែបឌីជីថលដំបូងរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ផលិតផលនេះ មានលក្ខខណ្ឌសាមញ្ញជាមួយនឹងបុព្វលាភធានារ៉ាប់រងទាបត្រឹម ៨២,០០០រៀល/ឆ្នាំ។ អតិថិជន អាចទិញគម្រោងធានារ៉ាប់រងអាយុជីវិតនេះ តាមរយៈប្រព័ន្ធអ៊ិនធឺណេត និងទទួលបានការការពារយ៉ាងឆាប់រហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីអបអរសាទរខួប១២០ឆ្នាំ ក្រុមហ៊ុន ដាយ អ៉ីឈិ ឡាយហ្វ៍ នឹងចាប់ផ្តើមយុទ្ធនាការ "ការពារ និងបរិច្ចាគ" របស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់ការទិញផលិតផល “ប្រាយ ឡាយហ្វ៍” ចាប់ពីថ្ងៃទី០៨ ខែសីហា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ បុព្វលាភធានារ៉ាប់រងដែលលក់បានក្នុងអំឡុងពេលយុទ្ធនាការនេះ នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

https://s9.kh1.co/__image/w=650,h=434,q=100/0a/0a55618db486a3d299ad8ba30645d2f30b65c277.jpg

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អ៉ីឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖

“ការជួយទៅដល់សហគមន៍ សំខាន់ណាស់សម្រាប់ពួកយើង ហើយយើងចង់ចែករំលែកមហិច្ចតានេះទៅកាន់អតិថិជនទាំងអស់។ ដើម្បីអបអរសាទរដល់ការសម្ពោធផលិតផល “ប្រាយ ឡាយហ្វ៍” នេះ ចំណូលពីការបញ្ជាទិញរបស់អតិថិជន នឹងត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ។”

លោក អាឡិន ថៃ បានបន្តទៀតថា៖

“ឥឡូវនេះយើងអាចផ្តល់ការការពារតាមបែបឌីជីថលដល់ប្រជាជន ដែលមានតម្រូវការសេវាកម្មធានារ៉ាប់រងអាយុជីវិតខ្លាំងបំផុតនៅទូទាំងប្រទេសកម្ពុជា។ សូមអរគុណសម្រាប់ការគាំទ្រដែលអាចឲ្យពួកយើងជួយដល់ប្រជាជនកម្ពុជា”។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://dai-ichilife.com.kh/pages/ ឬទំនាក់ទំនងផ្នែកបម្រើអតិថិជនតាមរយៈ 1800 201 202។

https://s9.kh1.co/__image/w=650,h=434,q=100/65/65e4c260d3c7288495daeebf9f77f1a9f03f6304.jpg

អំពី ដាយ អ៉ីឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៉ីឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៉ីឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៉ីឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

** Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៣៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២) ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/b9/b99d7fcc05e8048374b5cdb656670275e5560432.jpg

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និង ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំងការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម!

 ១៩-ឧសភា-២០២២ 
 ៣ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T