ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) និងធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និងការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់មកពីក្រុមហ៊ុនទាំងពីរដូចជា ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មដៃគូ និងអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ។

លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ក្នុងពិធីនេះថា៖
“យើងមានសេចក្តីរំភើបរីករាយក្នុងការប្រារព្ធខួប១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មរបស់យើង។ វាគឺជាឆ្នាំដ៏អស្ចារ្យ និងជោគជ័យមួយសម្រាប់ក្រុមហ៊ុនទាំងពីរ។”
លោក អាឡិន ថៃ បានបន្តទៀតថា៖
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ១៩០២ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងមានវត្តមានអាជីវកម្មនៅកម្ពុជារយៈពេលយូរអង្វែង និងបានប្តេជ្ញាចិត្តក្នុងការកសាងអនាគតហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ យើងផ្តល់ជូនអតិថិជននូវផលិតផលធានារ៉ាប់រងដែលមានការប្រកួតប្រជែង និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ តាមរយៈអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុរបស់យើងដែលមាននៅតាមសាខាធនាគារ សាខមប៊ែង ខេមបូឌា ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់គម្រោងធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា។

លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា មានប្រសាសន៍ថា៖
យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់នៅពេលបានឃើញនូវលទ្ធផលជាផ្លែផ្កាដ៏គាប់ប្រសើរនៃភាពជាដៃគូមួយនេះ។ ពិតប្រាកដណាស់ យើងនឹងបន្តវា និងប្តេជ្ញាចិត្តធ្វើឱ្យភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរកាន់តែរីកចម្រើន និងយូរអង្វែងដើម្បីអាចបន្តផ្តល់មកនូវផលិតផលសេវាកម្មធនាគារដែលមានគុណភាពកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវអតិថិជននៃក្រុមហ៊ុនទាំងពីរ។
លោក Nguyen Nhi Thanh បានបន្តទៀតថា៖
ក្នុងឆ្នាំដំបូងនេះធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានដាក់ដំណើរការផលិតផលធានារ៉ាប់រង Bancassurance ជាមួយនឹងកម្មវិធីពិសេសជាច្រើនសម្រាប់អតិថិជន និងបុគ្គលិក។ គម្រោងការពារដែលផ្តល់ជូនដល់អតិថិជនរបស់យើងគឺមានលើសពី ៥.៥ លានដុល្លារអាមេរិក។ នេះគឺជាតួលេខដ៏ល្អប្រសើរគួរអោយចាប់អារម្មណ៍ចំពោះការចាប់ដៃគូអាជីវកម្មនៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីត-១៩។ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ក្នុងការរួមកសាងនូវជំហានជោគជ័យដំបូងរបស់យើង។ ក្រោមការដឹកនាំ និងការគាំទ្រយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ យើងជឿជាក់ថា យើងនឹងបន្តសម្រេចបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀតនាពេលខាងមុខនេះ។



អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុនអស់រយៈពេលជិត ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
** Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៧៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) ។
អំពីធនាគារ សាខមប៊ែង ខេមបូឌា
បើកសាខាដំបូងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០០៩ ធនាគារ សាខមប៊ែង គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសវៀតណាមជាមួយចំនួនបុគ្គលិកច្រើនជាង ១៤០០០នាក់ និងមានទីតាំងអាជីវកម្មច្រើនជាង ៥៦០នៅក្នុងតំបន់។ ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារយ៉ាងទូលំទូលាយដល់រូបវន្តបុគ្គល អាជីវកម្មខ្នាតតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់ធំទូលាយ។
មកដល់ឥឡូវនេះធនាគារ សាខមប៊ែង ខេមបូឌា បានបង្កើតបណ្តាញរបស់ខ្លួន ជាមួយនឹងការិយាល័យកណ្តាលចំនួន ១ កន្លែង និង ៩ សាខា ដែលមានបុគ្គលិកជាង ២៥៧ នាក់ និងអតិថិជនសកម្មចំនួន ២២,០០០នាក់ ជាមួយនឹងប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុចម្រុះ ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការបញ្ជ្រៀបចូលទីផ្សារកាន់តែស៊ីជម្រៅ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕