ក្រុមហ៊ុន អ៊ីអេហ្វជី (EFG) បានរៀបចំប្រារព្ធកម្មវិធី «ទិវា អ៊ីអេហ្វជី» ឆ្នាំទី៩

//s9.kh1.co/f8/f8cb272f4a4d840a8896acc67d2540a60498440d.jpg
សង្គម

 ០៣-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន អ៊ីអេហ្វជី (EFG) បានរៀបចំប្រារព្ធកម្មវិធី ទិវា អ៊ីអេហ្វជី ឆ្នាំលើកទី៩ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ។ កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងទំនាក់ទំនងរវាងប្រធានប្រតិបត្តិ ប្រធានគ្រប់គ្រង ប្រធានផ្នែកផ្សេងៗ បុគ្គលិកការិយាល័យ និងបុគ្គលិកតាមហាងអោយកាន់តែស្និតស្នាល។

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីអេហ្វជី (EFG) បានរៀបចំប្រារព្ធកម្មវិធី ទិវា អ៊ីអេហ្វជី ឆ្នាំលើកទី៩ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ។ កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងទំនាក់ទំនងរវាងប្រធានប្រតិបត្តិ ប្រធានគ្រប់គ្រង ប្រធានផ្នែកផ្សេងៗ បុគ្គលិកការិយាល័យ និងបុគ្គលិកតាមហាងអោយកាន់តែស្និតស្នាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី

ទិវានេះ ដោយមានការចូលរួមដោយ អគ្គនាយកក្រុមហ៊ុន​ នាយកប្រតិបត្តិការ អ្នកគ្រប់គ្រងទូទៅ ប្រធានគ្រប់គ្រងម៉ាក ប្រធានផ្នែកទីផ្សារ និងបុគ្គលិកទាំងអស់។ កម្មវិធីតម្រូវអោយចំណាយពេលពេញមួយថ្ងៃធ្វើការនៅក្នុងហាងផ្ទាល់របស់ក្រុមហ៊ុន អ៊ីអេហ្វជី នៅទូទាំងរាជធានីភ្នំពេញទាំងអស់ នឹងមានការចូលរួមទៅតាមគ្រប់ទីតាំងម៉ាកទាំងអស់ដូចជាដឹភីហ្សាខមផេនី​​ (The Pizza Company), ​ការ៉េមស្វិនសិន(Swensen’s)​ , ឌីឃ្យូ(DQ) , ​គ្រីសស្ពី គ្រីម( Krispy Kreme ) , បាប៊ីឃ្យូ ប្លាហ្សា( Bar B Q Plaza ), ដឹ កូហ្វី ក្លិប ( The Coffee Club ) អ៊ីតធូហ្គេតដ័រ(Eat Together), បាយភូមិ(Bay Phum), និង ហាំងគ្រីឃីតឆិន(Hungry Kitchen ) ជាដើម។

រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី

ទោះបីជាទិវានេះស្របចំថ្ងៃទិវាពលកម្មអន្តរជាតិ ដែលជាថ្ងៃឈប់សំរាកក៏ដោយ តែបុគ្គលិករបស់ក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា ស្នាក់ការកណ្ដាលទាំងអស់ស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មនៅក្នុងហាងដោយផ្ទាល់ រួមមានសកម្មភាពដូចជា ការចំអិនអាហារ ការធ្វើភីហ្សា ការធ្វើការ៉េ ការធ្វើនំដូហ្វណាត់ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី ការប្រាស្រ័យទាក់ទង ការស្វាគមន៍​និងការទទួលកម្មង់ពីអតិថិជន ជាដើម។

លើសពីនេះ ទិវានេះបានផ្តល់ឱកាសអោយ មានយល់ដឹងពីជីវភាពរស់នៅ របស់បុគ្គលិកជួរមុខឬបុគ្គលិកក្នុងហាងទាំងអស់ពីរបៀបដែលពួកគាត់ធ្វើការបំរើសេវាកម្មនៅក្នុងហាង ការទំនាក់ទំនងជាមួយអតិថិជន ការបរិភោគអាហារ ការជួបបញ្ហាប្រឈមមុខ ផ្សេងៗឬបញ្ហាលើការធ្វើប្រតិបត្តិការប្រចាំថ្ងៃនានា និង វិធីដោះស្រាយបញ្ហា ជាដើម។ មិនតែប៉ុណ្ណោះបុគ្គលិកក្នុងហាងអាចយល់ពីឆន្ទះរបស់ថ្នាក់ដឹកនាំរបស់ខ្លួន ថែមទាំងគ្រប់គ្នាអាចផ្លាស់ប្តូរព័ត៌មានជាមួយគ្នាផ្ទាល់ រៀនពីគ្នាទៅវិញទៅមកនូវបទពិសោធន៏ថ្មីៗផ្សេងៗ មានការជជែកកំសាន្ត ការបង្ហាញពីអារម្មណ៏ពិត និងការផ្តល់យោបល់ផ្សេងៗពីគ្នាទៅវិញទៅមក។​

រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី

លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានលើកឡើងដែរថា នេះជាឱកាសដ៏ល្អមួយ ដើម្បីទទួលយកបទពិសោធន៍ ការងារប្រចាំថ្ងៃជាមួយនឹងសហការីជួរខាងមុខ និងអ្វីដែលសំខាន់ជាងនេះគឺ ដើម្បីមានឱកាសអោយលោកក៏ដូចជាបុគ្គលិកការិយាល័យទាំងអស់ អាចបម្រើសេវាកម្មជូនអតិថិជនដោយផ្ទាល់។ ជាពិសេសលោកបានទទួលបានប្រយោជន៍យ៉ាងច្រើន ពីសកម្មភាពនេះ ព្រោះលោកអាចចូលមកកាន់តែជិតស្និទ្ធជាមួយបុគ្គលិកនៅហាងផ្ទាល់ មានការជជែកបែបមិត្តភ័ក្ដ អាចស្ដាប់យល់ដឹងកាន់តែច្រើនពីគ្នា ពីបញ្ហាដែលពួកគាត់ បានជួបប្រទះ ដើម្បីកែលម្អការងារអោយកាន់តែប្រសើរឡើង ។​ ហើយថែមទាំងលោកអាចសិក្សាពីតម្រូវការជាក់ស្តែងរបស់បុគ្គលិកជួរមុខទាំងអស់ផងដែរ។​

រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី

ជាពិសេសចំពោះបុគ្គលិកការិយាល័យទាំងអស់ បើទោះបីជាពួកគេធ្លាប់តែជាអ្នកផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ គុណភាពខ្ពស់ដល់អតិថិជនតែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិកណែនាំវិញម្តងព្រមទាំងលោកផងដែរ។ លោកពិតមានអារម្មណ៏សប្បាយរីករាយជាមួយនឹងសកម្មភាពទាំងនេះ នៅថ្ងៃទិវា អ៊ីអេហ្វជី ហើយលោកនឹងចូលរួមនៅឆ្នាំក្រោយៗ នៅហាងផ្សេងៗទៀត ។

លោក ទេព វិរៈ ក៏បានបន្ថែមថា ការធ្វើបែបនេះឆ្លុះបញ្ចាំងពីការធ្វើការងារជាក្រុមនិងរួមគ្នា ការរៀនសូត្រពីគ្នាទៅវិញទៅមក ទាំងថ្នាក់លើនិងថ្នាក់ក្រោមដោយប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ច្បាស់លាស់របស់ក្រុមហ៊ុនស្របតាមពាក្យស្លោក បុគ្គលិករីករាយ​ អតិថិជនរីករាយ​។

រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី
រូបភាពក្នុងទិវា អ៊ីអេហ្វជី

ព័ត៍មានបន្ថែមទៀតអំពីក្រុមហ៊ុន អិចប្រេចហ្វូដគ្រុប (Express Food Group) រឺ​ ក្រុមហ៊ុនអ៊ីអេហ្វជី(EFG) https://efg.rmagroup.net/about-efg/

ក្រុមហ៊ុន អ៊ី អេហ្វ ជី មានទីស្នាក់ការកណ្ដាលនៅទីក្រុងបាងកក ក្រុមហ៊ុនមានបុគ្គលិកជាង ១,៣០០ នាក់ និងមានប្រត្តិបត្តិការនៅ៣ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ានិងប្រទេសឡាវ។ ក្រុមហ៊ុន អ៊ី អេហ្វ ជី គឺជាដៃគូជម្រើសអាជីវកម្មសម្រាប់ម៉ាកយីហោម្ហូប និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលកន្លងមក ទទួលបានសិទ្ធផ្តាច់មុខបើកអាជីវកម្មជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា ម៉ាយណឺហ្វូដអ៊ីនធឺនែសសិនណល់, ហ្វូដផាសសិនគ្រុប, អ៊ីនធឺនែសសិនណល់ដាយរីឃ្វីន​, គ្រីសស្ពីគ្រីម,​ តិចសាស៏(ឆើចស៏)ឆីតឃីន​(Texas (Church's) Chicken) សម្រាប់ប្រទេសឡាវ។ នៅឆ្នាំ២០២១ ក្រុមហ៊ុន អ៊ី អេហ្វ ជី កម្ពុជា (EFG Cambodia) បានទទួលនួវភាពជោគជ័យមួយទៀតដោយទទួលបានពានរង្វាន់ ជាក្រុមហ៊ុនដែលល្អបំផុតសម្រាប់ធ្វើការដោយក្រុមហ៊ុនធនធានមនុស្សអាស៊ី The Best Company to work 2021 for by HR Asia”

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/b9/b99d7fcc05e8048374b5cdb656670275e5560432.jpg

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និង ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំងការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម!

 ១៩-ឧសភា-២០២២ 
 ៣ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T