គុណភាពមែនៗ! ប្រកួតដំបូងនៅ PL, Nunez ប្រើក្បាច់ពិសេស ផាយកែងស៊ុតបញ្ចូលទីទៅលើ Fulham អ៊េមហួស(មានវីដេអូ)

//s9.kh1.co/7f/7f279315b3202cf7208dc7485be6bac4db95e53a.jpg
កីទ្បា

 ០៧-សីហា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រកួតដំបូងនៅ PL, Nunez ប្រើក្បាច់ពិសេស ផាយកែងស៊ុតបញ្ចូលទីទៅលើ Fulham អ៊េមហួស

បរទេស៖ ប្រកួតបើកឆាករដូវកាលថ្មី ខ្សែប្រយុទ្ធចំណូលថ្មី Darwin Nunez រកបានមួយគ្រាប់យ៉ាងអស្ចារ្យ តាមរយៈការប្រើក្បាច់ផាយកែងស៊ុតបញ្ចូលទីមួយគ្រាប់ឱ្យ Liverpool ទៅលើ Fulham នៃការប្រកួតក្របខណ្ឌ Premier League យប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១ នៃក្របខណ្ឌ Premier League យប់មិញ, Fulham និង Liverpool បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីពួកគេស្មើគ្នា ២ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ២ គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Fulham គឺរកបានដោយកីឡាករ Aleksandar Mitrovic ទាំង ២​ គ្រាប់ ពោលគឺនៅនាទីទី ៣២ និង ៧២(P), ដោយឡែក ២ គ្រាប់របស់ Liverpool គឺរកបានដោយ Darwin Nunez នៅនាទីទី ៦៤ និង Mohamed Salah នៅនាទីទី ៨០៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T