អុញនោះ! អ្នកគាំទ្រកំពុងនាំគ្នា ស្នើឲ្យកីឡាករឆ្នើម PSG រូបនេះ ប្រញាប់ដើរចេញពីក្រុម

//s9.kh1.co/44/44f41523f7f5b185bbf690ff2c608a1ade5c0176.jpg
កីទ្បា

 ០៧-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

អ្នកគាំទ្រកំពុងនាំគ្នា ស្នើឲ្យកីឡាករឆ្នើម PSG រូបនេះ ប្រញាប់ដើរចេញពីក្រុម

បរទេស៖ អ្នកគាំទ្រមួយចំនួន​ បានបង្ហោះសារ ចង់ឲ្យ កីឡាករឆ្នើម Kylian Mbappe ប្រញាប់ដើរចេញពី Paris Saint Germain

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ ការអវត្តមានរបស់ Mbappe កាលពីយប់មិញ ក៏នៅតែមិនមែនជាបញ្ហារបស់ PSG ដោយអ្នកគាំទ្រជឿជាក់ថា Messi និង Neymar បានសហការគ្នា បានយ៉ាងល្អនៅលើទីលាន រួចក៏បានបំបាក់ក្រុម Clermont ក្នុងលទ្ធផល ៥-០ ផងដែរ។

រូបភាព
រូបភាព

អ្នកគាំទ្របានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖

Mbappe គួរតែរៀនមេរៀនខ្លះៗពី Neymar និង Messi​​ ព្រោះពួកគេសហការគ្នាបានល្អណាស់ ហើយគ្មានភាពអាត្មានិយម​ នេះទើបហៅថា ការលេងសុីចង្វាក់គ្នា។

អ្នកគាំទ្រ

Mbappe ឯងនៅក្មេងណាស់ ចឹងហើយអ្នកនៅសល់ពេលសម្រាប់ផ្លាស់ទៅ ក្លិបក្នុងក្តីស្រមៃផ្សេងទៀត។ ពួកយើងមិនចង់បានអ្នកមក PSG វិញទេ នាំតែរំខានដល់ ចង្វាក់លេងរបស់ Neymar និង Messi។

អ្នកគាំទ្រ
Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T