ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរទេស៖ អតីតខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Cesc Fabregas បានរំអុកឲ្យខ្សែប្រយុទ្ធ Lionel Messi វិលត្រឡប់ទៅទឹកដី Camp Nou វិញ។

ជម្រើសជាតិអាហ្សង់ទីនខាងលើ បានមានដំណឹងលេចឮខ្លះដែរថា អាចនឹងវិលត្រឡប់ទៅកាន់ក្លិបយក្សតំបន់កាតាឡាន់វិញ ខណៈប្រធានក្លិប Barcelona លោក Joan Laporta កន្លងមកក៏ធ្លាប់បង្ហើបពីបំណងចង់នាំ Messi ត្រឡប់ទៅវិញដែរ។

ជាមួយគ្នានេះ Fabregas ជឿជាក់ថា អ្នកគាំទ្រ ក៏សុទ្ធសឹងចង់ឲ្យអតីតម្ចាស់អាវលេខ១០រូបនេះ ត្រឡប់ទៅវិញដូចគ្នា៖
ក្នុងនាមជាអ្នកគាំទ្រក្លឹប Barcelona ខ្ញុំសង្ឃឹមនិងជូនពរ Messi ត្រឡប់មក Barcelona វិញ។ គាត់នៅសល់កុងត្រាមួយឆ្នាំទៀតនៅប៉ារីស។ ខ្ញុំពិតជាចង់ឲ្យគាត់ទៅវិញ។ វាជាសុបិនដែលក្លឹប និងអ្នកគាំទ្រមាន ប៉ុន្តែខ្ញុំនិយាយនេះក្នុងនាមជាអ្នកគាំទ្រ Barcelona។

ប្រភព៖ AF