គ្មាន Lewandowski គ្មានបញ្ហា! Bayern បើកឆាកល.ត់ Frankfurt ៦-១ ធ្វើមិនដឹង (មានវីដេអូ)

//s9.kh1.co/32/3299dd48473728dc0cee5bae4f7f40a68adbe854.jpg
កីទ្បា

 ០៦-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Bayern បើកឆាកលត់ Frankfurt ៦ទល់១ ធ្វើមិនដឹង

អាល្លឺម៉ង់៖ ក្លិប Bayern Munich ពិតជាបានបង្ហាញទម្រង់លេងល្អមែនទែនក្នុងការប្រកួតបើកឆាកក្របខណ្ឌ Bundesliga ទល់នឹង Eintracht Frankfurt កាលពីរំលងអាទ្រាតយប់មិញនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្លិប Bayern Munich
  ក្លិប Bayern Munich

ជាការពិតណាស់ នៅក្នុងវគ្គទី១ គឺ វាពិតជាអស្ចារ្យមែនទែនសម្រាប់ក្រុមភ្ញៀវ Bayern Munich ដែលអាចរកបានដល់ទៅ ៥គ្រាប់ ក្នុងនោះដោយកីឡាករ Joshua Kimmich, Benjamin Pavard, Sadio Mane, Jamal Musiala និង Serge Gnabry នៅនាទីទី ៥, ១១, ២៩, ៣៥ និង ៤៣ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេសប្បាយចិត្តជាខ្លាំង។

ការប្រកួតរវាង Bayern Munich ទល់នឹង​ Frankfurt
ការប្រកួតរវាង Bayern Munich ទល់នឹង​ Frankfurt

លុះឈានចូលដល់វគ្គទី២ Bayern ហាក់បន្ធូរបន្ថយការសម្រុកច្រើន ធ្វើឲ្យ Frankfurt អាចសងបានមួយគ្រាប់វិញដោយកីឡាករ Randal Kolo Muani នៅនាទីទី៦៤។ យ៉ាងណាក្តី ជិតចប់ការប្រកួតទៅហើយពោលនាទីទី៨៣ Musiala ក៏បានបន្ថែមគ្រាប់បាល់ទី២របស់ខ្លួន និង ជាគ្រាប់ចុងក្រោយប្រចាំការប្រកួត ធ្វើឲ្យលទ្ធផលចុងក្រោយ Bayern ទទួលបានជ័យជម្នះលើ Frankfurt ក្នុងលទ្ធផល ៦ទល់នឹង១ ឈរលេខ១បណ្តោះអាសន្ន៕

វីដេអូហាយឡាយការប្រកួតរវាង Bayern ទល់នឹង Frankfurt
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T