ផ្លូវការ! Real Madrid បានព្រមព្រៀង លក់កីឡាកររូបនេះ ឲ្យទៅក្លិប Girona ហើយ

//s9.kh1.co/dd/dda4e39e5302e4844ea0dfeb733e4bb26587ded5.jpg
កីទ្បា

 ០៦-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

Real Madrid បានព្រមព្រៀង លក់កីឡាកររូបនេះ ឲ្យទៅក្លិប Girona ហើយ

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានប្រកាសនៅលើទំព័រវេបសាយ ផ្លូវការរបស់ខ្លួនថា ក្លិបបានឈានដល់កិច្ចព្រមព្រៀង លក់ខ្សែការពារស្លាបឆ្វេង កីឡាករ Miguel Gutiérrez ទៅឲ្យក្លិប Girona FC ដែលជាក្លិបរួមលីគ នៅក្របខណ្ឌ ​La Liga។ បន្ថែមពីនេះ បើតាមកាសែត AS បានឲ្យដឹងថាក្លិបយក្សអេស្ប៉ាញមួយនេះ បានលក់ Miguel ទៅឲ្យ Girona ក្នុងតម្លៃត្រឹម៤លានអឺរ៉ូ ប៉ុន្តែមានបញ្ចូលលក្ខខណ្ឌទទួលបានចំណែកឯ៥០ភាគរយ ពេលលក់បន្តឲ្យក្លិបណាផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=444,q=100/be/be1742524b5ca96509e693e25e70dd66216b3682.png

គួររម្លឹកដែរថា Miguel ជាកីឡាករដែល Real Madrid បណ្ដុះចេញពីថ្នាលយុវជនរបស់ក្លិបផ្ទាល់តែម្ដង ដោយរូបគេត្រូវបានផ្ដល់ឱកាសឲ្យឡើងមកលេងក្នុងក្រុមឈុតធំ ជំនាន់លោក Zinedine Zidane វិលមកដឹកនាំក្លិបជើងឯក Champions League ១៤សម័យ ជាលើកទី២។

https://s9.kh1.co/__image/w=650,h=366,q=100/45/45e6c39f2a25e572b126486f1c4967975b307bd5.png

ជាមួយគ្នានេះ Real Madrid ក៏បានផ្ញើសារជូនពរ Miguel ក្នុងដំណើរជីវិតជាមួយក្លិបថ្មីយ៉ាងដូច្នេះថា៖

ក្លិបរបស់យើងសូមថ្លែងអំណរគុណចំពោះគាត់ចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ពេលវេលារបស់គាត់នៅ Real Madrid ហើយសូមជូនពរគាត់ និងក្រុមគ្រួសាររបស់គាត់ឱ្យទទួលបានភាពរីករាយបំផុតនៅក្នុងជំពូកថ្មីនៃជីវិតរបស់គាត់។

ក្លិប Real Madrid

ប្រភពrealmadrid

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T