ខ្លាំងដូចគេថាមែន! Arsenal បើកឆាក ល.ត់ Crystal ២ទល់០ យកបាន៣ពិន្ទុងាយៗ (មានវីដេអូ)

//s9.kh1.co/42/4288e418da2b850aca73f918e09aaa3b8e1e93fb.jpg
កីទ្បា

 ០៦-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Arsenal បើកឆាក លត់ Crystal ២ទល់០ យកបាន៣ពិន្ទុងាយៗ

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ពិតជាបានបង្ហាញទម្រង់លេងល្អមែនទែនក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League ទល់នឹង Crystal Palace កាលពីរំលងអាទ្រាតយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិប Arsenal
ក្លិប Arsenal

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមភ្ញៀវ Arsenal បានធ្វើការសម្រុកខ្លាំងមែនទែនមកលើ Crystal ស្ទើរតែក្រុមម្ចាស់ផ្ទះគ្មានបាល់លេង ហើយ ក្រុមរបស់លោក Mikel Arteta ក៏រកគ្រាប់បាល់បានសម្រេចនៅនាទីទី២០ ពីការតែតរបស់ Gabriel Martinelli ក្រោយទទួលបានការបញ្ជូនយ៉ាងល្អពីកីឡាករចំណូថ្មី Oleksandr Zincheko និង ជាគ្រាប់តែមួយគត់នៅ៤៥នាទីដំបូង។

ការប្រកួតរវាង  Crystal Palace ទល់នឹង Arsenal
ការប្រកួតរវាង  Crystal Palace ទល់នឹង Arsenal

លុះឈានចូលដល់វគ្គទី២ Crystal ហាក់ចាប់ផ្តើមបានសាច់បាល់លេងដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ Arsenal វិញ ប៉ុន្តែ ផ្ទុយទៅវិញ នៅនាទីទី៨៥ ប្រធានក្រុមរបស់ពួកគេ គឺ Marc Guehi បានធ្វើឲ្យបាល់ចូលទីខ្លួនឯង កាន់តែធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹម និង ជាគ្រាប់បាល់ចុងក្រោយប្រចាំការប្រកួតផងដែរ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត គឺ Arsenal ទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង០៕

វីដេអូហាយឡាយការប្រកួតរវាង Crystal Palace ទល់នឹង Arsenal
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T