អង់គ្លេស៖ លោក Pep Guardiola ជាគ្រូបង្វឹករបស់ក្លិប Manchester City បាននិយាយថាលោកមិនឃាត់ឃាំងទេបើសិន ខ្សែបម្រើ Bernado Silva ចង់ចាកចេញពីក្លិប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះអ្នកកាសែត Fabrizio Romano ធ្លាប់ចុះផ្សាយថា Barcelona គ្រោងទិញយក Silva បើសិន Frenkie De Jong ចាកចេញពីក្លិបខណៈដែលកីឡាករសញ្ជាតិព័រទុយកាល់រូបនេះធ្លាប់ចង់ចាកចេញពីទឹកដី Etihad កាលពីរដូវកាល ២០២០/២១ តែលោក Pep បានឃាត់គេ។

Bernardo Silva គឺជាតារាឆ្នើមម្នាក់ប្រចាំក្រុម តាំងពីផ្ទេរពី Monaco កាលឆ្នាំ២០១៧ ដោយគេរកបាន១៣គ្រាប់ និងបញ្ជូនបាល់៧គ្រាប់ ក្នុងការបង្ហាញខ្លួនបាន៥០ប្រកួតនៅរដូវកាលមុន។

ទាក់ទងនឹងអនាគតរបស់ Silva គឺ លោក Pep Guardiola បានថ្លែងថា៖
ខ្ញុំចង់ឲ្យ Bernado ស្នាក់នៅទីនេះបន្ត គឺគេជាកីឡាករដ៏ពិសេសនៅបន្ទប់ផ្លាស់សំលៀកបំពាក់។ ប៉ុន្តែខ្ញុំមិនដឹងថាមានអ្វីកើតឡើងឡើយ បើវាកើតឡើងគឺវានឹងកើតឡើងតែបើសិនគេស្នាក់នៅបន្ត គឺពិតជាល្អឥតខ្ចោះណាស់ បើសិនគេចាកចេញគឺ បាល់ទាត់វាបែបនេះឯង។ កីឡាករមានបំណងប្រាថ្នាហើយខ្ញុំមិនមែនជាមនុស្សដែលបញ្ឈប់បំណងប្រាថ្នារបស់ពួកគេទេ។ អាជីពជាកីឡាករបាល់ទាត់គឺពិតជាខ្លីណាស់។ ខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃក្លិប ខ្ញុំត្រូវតែនិយាយដើម្បីក្លិប។ ពួកគេជាអ្នកសម្រេចចិត្ត ហើយខ្ញុំនិយាយថាយល់ព្រម។

ប្រភព៖ sportskeeda