លោក Ten Hag ឆ្លើយយ៉ាងខ្លីបែបនេះ ពេលគេសួរថា លោកនឹងដាក់ CR7 លេងជាជម្រើសដំបូងឬអត់

//s9.kh1.co/d9/d9aa97d39194ec189d2712260ef60c264538857b.jpg
កីទ្បា

 ០៦-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

លោក Ten Hag ឆ្លើយយ៉ាងខ្លីបែបនេះ ពេលគេសួរថា លោកនឹងដាក់ CR7 លេងជាជម្រើសដំបូងឬអត់

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានបដិសេធក្នុងការឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលបានសួរលោកថា តើលោកនឹងដាក់កីឡាករ Cristiano Ronaldo ឲ្យលេងជាជម្រើសដំបូងអត់ពេលប៉ះ Brighton។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក Erik ten Hag 
 លោក Erik ten Hag 

ជាការពិតណាស់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ Man Utd នឹងមានភារកិច្ចសំខាន់ក្នុងការបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ Brighton ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League ខណៈ Ronaldo មិនត្រូវបានគេរំពឹងថានឹងលេងជាជម្រើសដំបូងឡើយ បន្ទាប់ពីរូបគេទើបតែបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមឡើងវិញ។

ផ្ទុយទៅវិញ នៅពេលដែលអ្នកកាសែតសួរលោក ថា តើលោកនឹងដាក់ Ronaldo លេងជាជម្រើសដំបូងអត់ ស្រាប់តែលោក Ten Hag បានឆ្លើយយ៉ាងខ្លីថា៖

ជួបគ្នានៅថ្ងៃអាទិត្យ៕

   លោក Erik ten Hag 
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T