អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានចាត់ទុកកីឡាករ Cristiano Ronaldo ជា ខ្សែប្រយុទ្ធលំដាប់កំពូលនៅក្នុងក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ Man Utd នឹងមានភារកិច្ចសំខាន់ក្នុងការបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ Brighton ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League ខណៈ Ronaldo មិនត្រូវបានគេរំពឹងថានឹងលេងជាជម្រើសដំបូងឡើយ បន្ទាប់ពីរូបគេទើបតែបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមឡើងវិញ។
យ៉ាងណាក្តី លោក Ten Hag បាននិយាយថា៖
ខ្ញុំពិតជារីករាយណាស់ចំពោះ Ronaldo។ ពួកយើងមានខ្សែប្រយុទ្ធលំដាប់កំពូលនៅក្នុងក្រុម។ គាត់នៅទីនេះជាមួយពួកយើង៕

ប្រភព៖ Fabrizio Romano