អង់គ្លេស៖ នាមុននេះបន្តិច ក្លិបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពីការនាំចូលខ្សែការពារ Marc Cucurella ពីក្លិប Brighton ក្នុងតម្លៃ៦០លានផោន (ឬប្រមាណ ៧២លានដុល្លារ) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុនចុះហត្ថលេខា៦ឆ្នាំ លេងឲ្យ Chelsea ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់ចំណាយពេលពេញ១រដូវកាលលេងឲ្យ Brighton ដោយបង្ហាញខ្លួនបាន៣៨ប្រកួត ស៊ុតបញ្ចូលទីបានដ១គ្រាប់។

ជាមួយគ្នានេះ ពេលបានផ្លាស់មកកាន់ទឹកដី Stamford Bridge ខ្សែការពារវ័យ២៤ឆ្នាំ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន យ៉ាងដូច្នេះថា៖
ខ្ញុំពិតជាសប្បាយចិត្តណាស់។ វាជាឱកាសដ៏ធំមួយសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយក្លឹបដ៏ល្អបំផុតមួយក្នុងពិភពលោក។ ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីបានរីករាយនៅទីនេះ និងជួយក្រុម។
