មកទស្សនាវីដេអូនៃការស៊ុតបញ្ចូលទីទាំង ៤ គ្រាប់របស់ U-16 កម្ពុជាទៅលើក្រុមខ្លាំង អូស្ត្រាលី អ៊េមហួស(មានវីដេអូ)

https://s9.kh1.co/d4/d42c2b6ef65aa266839dca52aac55a9518dbb985.jpg
កីទ្បា
 05-Aug-2022 5pm · 13 days ago

មកទស្សនាវីដេអូនៃការស៊ុតបញ្ចូលទីទាំង ៤ គ្រាប់របស់ U16 កម្ពុជាទៅលើក្រុមខ្លាំង អូស្ត្រាលី អ៊េមហួស

ឥណ្ឌូនេស៊ី៖ ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ១៦ ឆ្នាំមិនបានធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ បន្ទាប់ពីបំបាក់ក្រុមខ្លាំង អូស្ត្រាលី នៅក្នុងពានរង្វាន់ AFF U-16 BOYS Championship 2022 ដែល ឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពគ្រាប់ទី ១ របស់កម្ពុជា
រូបភាពគ្រាប់ទី ១ របស់កម្ពុជា

ជាការពិតណាស់ នៅក្នុងការប្រកួតដែលទើបតែបញ្ចប់មុននេះបន្តិចជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំកម្ពុជាពិតជាធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំ អូស្ត្រាលី ក្នុងលទ្ធផល ៤-២។

រូបភាពគ្រាប់ទី ១ របស់កម្ពុជា
រូបភាពគ្រាប់ទី ១ របស់កម្ពុជា

គួរបញ្ជាក់ថា នេះជាការប្រកួតទី ២ ហើយរបស់ U-16 កម្ពុជា នៅក្នុងព្រឹត្តិការណ៍ AFF U-16 BOYS Championship 2022, ខណៈការប្រកួតទី ១ របស់កម្ពុជា គឺបានរងបរាជ័យក្រោមថ្វីជើងក្រុម ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង