ចុម! Mane បោះសម្តីគំ»_រា»_មទៅ Liverpool បែបនេះ ប្រសិនបើ Bayern ត្រូវប៉ះគ្នាថ្ងៃណាមួយ

//s9.kh1.co/b8/b881b9114380c00c0b65fac553a213c8bc5669a5.jpg
កីទ្បា

 ០៥-សីហា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

Mane បោះសម្តីគំរាមទៅ Liverpool បែបនេះ ប្រសិនបើ Bayern ត្រូវប៉ះគ្នាជាមួយ LFC ថ្ងៃណាមួយ

បរទេស៖ Sadio Mane ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Bayern Munich បាននិយាយថា ក្រុមការពារតំណែងជើងឯក Bundesliga នឹងអាចយកឈ្នះ Liverpool ប្រសិនបើក្រុមទាំង ២ ត្រូវជួបគ្នាម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Sadio Mane
 Sadio Mane

ទាក់ទងនឹងពាក្យសម្តីខាងលើ Mane បាននិយាយរម្លឹកកាលពីឆ្នាំ ២០១៩ ដែលកាលនោះ Liverpool ជួបគ្នាជាមួយ Bayern Munich នៃពានរង្វាន់ Champions League ហើយជារួមគឺក្រុម ហង្សក្រហម បានទទួលជ័យជម្នះក្នុងលទ្ធផល ៣-១, ខណៈនៅក្នុងការប្រកួតនោះ Mane ក៏រកបាន ២ គ្រាប់ផងដែរ។

 Sadio Mane
 Sadio Mane

Mane បានបង្ហើបផងដែរថា ក្នុងចំណោម ២ គ្រាប់ដែលគេរកបាន គឺគេពេញចិត្តគ្រាប់ទី ២ ជាងគេ, ជាមួយគ្នានេះខ្សែប្រយុទ្ធសញ្ជាតិ សេណេហ្គាល់ ក៏បាននិយាយលើកសរសើរពី Liverpool ផងដែរ ថាកាលនោះពួកគេជាក្រុមដ៏ខ្លាំងក្លាមួយ, ប៉ុន្តែបច្ចុប្បន្នវិញ Mane ជឿជាក់ថា ប្រសិនបើក្រុមទាំង ២ អាចជួបគ្នាម្តងទៀត នោះក្រុមហង្សក្រហមនឹងមិនអាចយកឈ្នះ Bayern បានទេ។

 Sadio Mane
 Sadio Mane

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ដែលរៀបចំឡើងដោយក្រុមបច្ចេកទេស Bundesliga, Mane បាននិយាយយ៉ាងដូច្នេះថា៖

ពិតណាស់, ខ្ញុំគិតថាវាជាគ្រាប់បាល់ដ៏ល្អ (គ្រាប់ទី ២), វាជាប្រភេទគ្រាប់បាល់ដ៏ល្អ។ ពួកយើងមានការប្រកួតដ៏ល្អមួយ។... ប្រសិនបើពួកយើងត្រូវជួបគ្នាម្តងទៀត, ពិតណាស់ Bayern នឹងបំបាក់ Liverpool៕

Sadio Mane

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T