Lewandowski ចុ»_កចា»_ប់មិនស្ទើរទេ ក្រោយអ្នកគាំទ្រស្រែកឌឺដងបែបនេះ នៅពេលរូបគេទៅជួបមិត្តរួមក្រុមចាស់នៅ Bayern

//s9.kh1.co/71/718b21285fd30f44b52ca3fbaf9cda22782d5896.jpg
កីទ្បា

 ០៣-សីហា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

Lewandowski ចុកចាប់មិនស្ទើរទេ ក្រោយអ្នកគាំទ្រស្រែកឌឺដងបែបនេះ នៅពេលរូបគេទៅជួបមិត្តរួមក្រុមចាស់នៅ Bayern

បរទេស៖ ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានអ្នកគាំទ្រស្រែកពាក្យថា “Hala Madrid” នៅពេលរូបគេត្រឡប់ទៅកាន់ទីក្រុង Bayern Munich វិញ កាលពីល្ងាចថ្ងៃ អង្គារ៍ ម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Robert Lewandowski
Robert Lewandowski

ជាការពិតណាស់ នៅរដូវក្តៅនេះ Lewandowski បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីរូបគេសម្រេចចិត្តចាកចេញពី Bayern Munich ផ្លាស់មកចូលរួមជាមួយ Barcelona, ហើយម្សិលមិញនេះ រូបគេបានធ្វើដំណើរទៅកាន់ទីក្រុង Bayern Munich ជាថ្មីម្តងទៀត ដើម្បីទៅយករបស់របររបស់ខ្លួននៅទីនោះ និងដើម្បីទៅលាមិត្តរួមក្រុមចាស់របស់ខ្លួនផងដែរ។

Robert Lewandowski
Robert Lewandowski

យ៉ាងណាមិញ ក្រោយពេល Lewandowski ចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុម Bayern Munich, គេបានប្រទះឃើញអ្នកគាំទ្ររបស់ Bayern បានស្រែកពាក្យថា “Hala Madrid” ដាក់ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ ខណៈពាក្យនេះគឺជាពាក្យតំណាងឱ្យភាពជ័យជម្នះរបស់ Real Madrid ដែលត្រូវជាគូប្រជែងយ៉ាងស្វិតស្វាញរបស់ Barca៕

Robert Lewandowski
Robert Lewandowski

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T