កម្ពុជាមានព្រៃកោងកាងប្រមាណជាង ៥,៦ ម៉ឺនហិកតា មានវត្តមាននៅខេត្ត៤

//s9.kh1.co/53/534079ec3b54a9273a5da4ead3e93bb31b7c14c5.jpg
សង្គម

 ០១-សីហា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

យោងតាមស្ថិតិ កម្ពុជាមានព្រៃកោងកាងប្រមាណជាង ៥,៦ ម៉ឺនហិកតា មានវត្តមាននៅក្នុងខេត្ត ៤ នៃប្រទេសកម្ពុជា រួមមានខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុដែលជាខេត្តជាប់មាត់សមុទ្រ។

កំពត៖ យោងតាមស្ថិតិ កម្ពុជាមានព្រៃកោងកាងប្រមាណជាង ៥,៦ ម៉ឺនហិកតា មានវត្តមាននៅក្នុងខេត្ត ៤ នៃប្រទេសកម្ពុជា រួមមានខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុដែលជាខេត្តជាប់មាត់សមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កូនដើមកោងកាងចំនួន ២០០០ ដើម ត្រូវបានដាំ​នៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត​ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្ត សហគមន៍ និងសមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សរុបប្រមាណជាង ១០០ នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ដើមកោងកាងបច្ចុប្បន្ននេះកំពុងប្រឈមមុខនឹងការបាត់បង់ដោយសារតែកត្តាមនុស្ស និងកត្តាធម្មជាតិ ហើយកត្តាមនុស្សនៅតែជាកត្តាសំខាន់ដែលនាំឱ្យមានការបាត់បង់ដើមកោងកាង។ ប្រឈមមុខជាមួយនឹងបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនល្មើស និងជាមួយគ្នានេះ ក៏ដាក់ចុះវិធានការសេដ្ឋកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖«ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បានពឹងលើព្រៃកោងកាង ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដូចជានេសាទជាលក្ខណៈគ្រួសារ ឬនេសាទអាជីវកម្មខ្នាតតូច ឬការទាញបានផលពីទេសចរណ៍ ធម្មជាតិ»។

លោក ម៉ាត់ ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត បានថ្លែងថា ព្រៃកោងកាងជាឆ្នាំងបាយរបស់ប្រជានេសាទ និងជាវីឡារបស់ជីវៈចម្រុះ។ ​លោក​បានថ្លែងថា ការចូលរួមដាំដើមកោងកាងបានចូលរួម បង្កើតមុខរបរ ទប់ស្កាត់ចំណាកស្រុក និងជំរុញកុមារឱ្យចូលរៀន និងយើងបានរៀបចំផែនការរួមគ្នាកសាងរោងចក្រផលិតអុកស៊ីសែនធម្មជាតិ​។ ជារៀងរាល់ថ្ងៃមានទេសចរជាតិខ្មែរនិងបរទេសទៅទស្សនាកម្សាន្តដើមកោងកាងនៅសហគមន៍ត្រពាំងសង្កែបានបង្កើតការងារនិងចំណូលដល់ពលរដ្ឋសហគមន៍តាមរយៈការផ្តល់សេវាផ្សេងៗ។

ចំណែកលោក ឃីម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិនៃ JCI Cambodia 2022 ក៏ដូចជាលោក ជា កុកម៉េង ប្រធានថ្នាក់តំបន់នៃ JCI Chaktomuk 2022 និងលោក លឹម វណ្ណនរៈ ប្រធានគម្រោង Let's Plant 2022 បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមដាំដើមកោងកាងដើម្បី ជួយដល់បរិស្ថាន និងដល់សហគមន៍។

គួរបញ្ជាក់ថា ការដាំដើមកោងកាងនេះ បានចូលរួមយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ព្រោះដើមកោងកាងជាអង្គរក្សសមុទ្រដ៏សំខាន់ ក្នុងការទប់ស្កាត់ខ្យល់ព្យុះ ទឹកជំនន់ បង្កើនទីជម្រកដល់ជីវៈចម្រុះទាំងអស់ ក៏ដូចជាការស្តារសេដ្ឋកិច្ច-សង្គម ជូនដល់ប្រជាជនតាមសហគមន៍ និងជាប្រជានេសាទ ដែលរស់នៅ និងប្រកបរបរនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការដាំស្តារព្រៃឡើងវិញ ជួយបង្កើនគម្របព្រៃឈើដែលជាទីជម្រកដ៏សំខាន់របស់ជីវៈចម្រុះ ដើម្បីចូលរួមអភិរក្សពូជមច្ឆជាតិជាពិសេសកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម៕

https://s9.kh1.co/__image/w=650,h=308,q=100/ad/ad5853a50b01e4d002664b607aa5993ab03e04a4.png
https://s9.kh1.co/__image/w=650,h=366,q=100/e7/e730fa8b99379e1abedc031ea990572f644dd3b1.png
https://s9.kh1.co/__image/w=650,h=488,q=100/57/57e2f8108de076e3b3141f83ab19d79d583318b5.png
https://s9.kh1.co/__image/w=650,h=488,q=100/c0/c0c54bc26993982d7ccf54a40303e84708b2f431.png
https://s9.kh1.co/__image/w=650,h=488,q=100/1d/1d6ab718487566c99159f8cd5025141202f7c733.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T