អុញនោះ! តារាឆ្នើម Man UTD រូបនេះយប់មិញ គ្រាន់តែគ្រូប្តូរចេញ គេសុំចាកចេញពីកីឡដ្ឋានមុនគេចឹងហ្មង

//s9.kh1.co/80/8091b8ebaedc9c3fc809443df063efe17592a9d5.jpg
កីទ្បា

 ០១-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

តារាឆ្នើម Man UTD រូបនេះយប់មិញ គ្រាន់តែគ្រូប្តូរចេញ គេសុំចាកចេញពីកីឡដ្ឋានមុនគេចឹងហ្មង

អង់គ្លេស៖ តារាឆ្នើមក្លិប Manchester United កីឡាករ Cristiano Ronaldo បានចាកចេញពីកីឡដ្ឋាន Old Trafford មុនគេទាំងការប្រកួតមិនទាន់បញ្ចប់កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាការពិតណាស់ កាលពីយប់មិញនេះ Ronaldo បានធ្វើការបង្ហាញខ្លួនជាថ្មីជាមួយ Man Utd បន្ទាប់ពីរូបគេខកខានហ្វឹកហាត់ជាមួយក្រុមអស់រយៈពេលជាច្រើនថ្ងៃចាប់តាំងពីបញ្ចប់រដូវកាលមក ដោយ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ ត្រូវបានលោក Erik ten Hag ដាក់ឲ្យលេងជាជម្រើសដំបូងក្នុងការប្រកួតមិត្តភាពទល់នឹង Rayo Vallecano ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១ទល់នឹង១។

យ៉ាងណាក្តី នៅក្នុងការប្រកួតនេះផងដែរ គឺ Ronaldo បានបង្ហាញខ្លួនត្រឹមតែមួយវគ្គនៃតង់ទី១ ៤៥នាទីប៉ុណ្ណោះ ក៏ត្រូវបានលោក Ten Hag ប្តូរគេចេញ ហើយ អ្វីដែលក្លាយជាចម្ងល់នោះ គឺ រូបគេបានចាកចេញពីកីឡដ្ឋាន Old Trafford មុនគេទាំងការប្រកួតមិនទាន់ចប់ បន្ទាប់ពីប្តូរចេញពីទីលានប្រកួត៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពdailymail

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T