ចុម! ក្រោយចាញ់ At Madrid យប់មិញ ហ្វេន Man UTD រិះ»គ»ន់»កីឡាកររូបនេះគ្រប់គ្នា ថាលេង»អ»ន់»ណាស់

//s9.kh1.co/fb/fb2ae613f829f32c2bb54e6a83668756c60b7055.jpg
កីទ្បា

 ៣១-កក្កដា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រោយចាញ់ At Madrid យប់មិញ ហ្វេន Man UTD រិះគន់កីឡាកររូបនេះគ្រប់គ្នា ថាលេងអន់ណាស់

បរទេស៖ អ្នកគាំទ្របានបង្ហាញការខកចិត្ត និងបញ្ចេញការរិះគន់ទៅលើខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga គ្រប់គ្នា, ក្រោយយប់មិញរូបគេបង្ហាញទម្រង់លេងមិនបានល្អនៅក្នុងការប្រកួតរវាង Manchester United ទល់នឹង Atletico Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Anthony Elanga
Anthony Elanga

ជាការពិតណាស់ ក្រោយ Man UTD រងបរាជ័យក្រោមថ្វីជើងក្រុម At Madrid ក្នុងលទ្ធផល ១-០ យប់មិញ វាគឺជាបរាជ័យជាលើកដំបូងក្រោមការដឹកនាំរបស់លោក Erik ten Hag, ខណៈនៅក្នុងការប្រកួតនោះ អ្នកគាំទ្រក៏បានដាក់បន្ទុកធ្ងន់ទៅលើ Elanga ដែលលេងនៅក្នុងជម្រើសដំបូងយប់មិញផងដែរ។

Anthony Elanga
Anthony Elanga

ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រ Man UTD បានបញ្ចេញមតិរិះគន់ទៅលើខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖

Malacia គឺជាកីឡាករតែម្នាក់គត់ ដែលលេងល្អជាងគេនៅតង់ទី ១, Elanga គឺបានសម្លាប់ទឹកចិត្តខ្ញុំហើយ ដែលឃើញគាត់ត្រូវបាន Ralph ដាក់ឱ្យលេងជម្រើសដំបូង ខ្ញុំមិនយល់ទេ។

អ្នកគាំទ្រ

Daniel James ទំនងល្អជាង Elanga ផង។

អ្នកគាំទ្រ

ការគ្រប់គ្រងបាល់របស់ Elanga គឺអន់ណាស់។ ពិបាកមើលណាស់៕

អ្នកគាំទ្រ

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T