ហ្វេនស្រែកគាំង ក្រោយ ភិទិ ប៉ះគ្នាជាមួយ ម៉ម ពេជ្ជរិទ្ធ ផ្អើលឋានទាំងបី(មានវីដេអូ)

//s9.kh1.co/67/67cb20805d3d0895bca265678d35e4cb636097e6.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២២ ១០ព្រឹក · ៨ ខែមុន

ផ្អើលអស់ហ្វេនៗ ក្រោយ ម៉ម ពេជ្ជ រិទ្ធ ប៉ះគ្នាមួយ ថុល សុភិទិ ក្នុងបទតែមួយ សម្លេងក៏ផ្អែមមិនចាញ់គ្នា។

ភ្នំពេញ៖ កាលពីថ្មីៗនេះ បេក្ខភាពប្រលងចម្រៀង Cambodian Idol និងតារាចម្រៀង ម្ចាស់បទ«មិនអាចឃាត់ទេ» លោក ម៉ម ពេជ្ជរិទ្ធ បានប៉ះគ្នា ច្រៀងក្នុងផប់មួយកន្លែងបង្ហើរសំនៀងរួមគ្នាធ្វើឲ្យហ្វេនៗ ស្រែកហូរកញ្ជ្រៀវកងរំពងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដូចដែរមហាជន បានដឹងហើយថា កាលពីកន្លងទៅបេក្ខភាព ថុល សុភិទិ បានបង្ហាញសមត្ថភាពក្នុងការប្រលងចម្រៀងដោយលើកយកបទ លោក ម៉ម ពេជ្ជរិទ្ធ មកបកស្រាយ ធ្វើឲ្យមានការផ្ទុះ ការគាំទ្រជាខ្លាំង ដោយសារទឹកដមសម្លេងដ៏ផ្អែមស្រទន់ មិនជាចាញ់ម្ចាស់ដើមប៉ុន្មាននោះទេ ។

ជាក់ស្ដែង នៅពេលដែលមកប៉ះគ្នាបែបនេះទៀត គឺរឹតកក្រើកអាចនិយាយបានថា ផ្អែមប៉ះផ្អែម ធ្វើឲ្យហ្វេនៗរំជួយបេះដួង ក្រោយបានស្ដាប់សម្លេងសម្រែកអ្នកទាំងពីរ ក្នុងបទតែមួយបែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ម៉ម ពេជ្ជរិទ្ធ
ម៉ម ពេជ្ជរិទ្ធ
ថុល សុភិទិ
ថុល សុភិទិ
វីដេអូ
ម៉ម ពេជ្ជរិទ្ធិ
Heng Sivchean
S.C

អត្ថបទទាក់ទង

Copyright Mediaload