ពូដូឌឺវិញ! Ronaldo បានឆ្លើយបែបនេះក្រោយអ្នកគាំទ្រ Atletico ត»វ៉ាមិនចង់បានគេមកក្លិបខ្លួន

//s9.kh1.co/57/57e9202e76fdec6d78808557e0a6d2bebbaddeea.jpg
កីទ្បា

 ៣០-កក្កដា-២០២២ ៨ព្រឹក · ១០ ខែមុន

Ronaldo បានឆ្លើយតបទៅអ្នកគាំទ្រ Atletico

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឆ្លើយតបវាយបកទៅអ្នកគាំទ្រ Atletico Madrid ដែលលើករូបភាពអក្សរធំៗថា " CR7 មិនស្វាគមន៍នៅទីនេះទេ"។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ថ្មីៗនេះប្រធានក្លិប Atletico Madrid បានចេញមុខបដិសេធថាក្លិបមិនចង់ទិញយកម្ចាស់ពាន Ballon d'Or ៥សម័យនេះឡើយ បន្ទាប់ពីភ្នាក់ងាររបស់គេគឺលោក Jorge Mendes បានស្នើឲ្យមានការចរចាទិញយកដោយសារគេមិនចង់បន្តស្នាក់នៅក្លិប Manchester United ដោយសារគ្មានកៅអីលេង Champions League ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ Real Madrid ជាក្លិបដែលគេចំណាយពេល៩ឆ្នាំស្នាក់នៅជាមួយនិងជាគូប្រជែងដ៏ធំរបស់ Atletico Madrid ដែលជាក្លិបស្ថិតក្នុងទីក្រុង ម៉ាឌ្រីដ ប្រទេស អេស្ប៉ាញ ដូចគ្នាដូច្នេះហើយទើបអ្នកគាំទ្រមិនទទួលស្វាគមន៍គេឡើយ។

អ្នកគាំទ្រ Atletico Madrid 
អ្នកគាំទ្រ Atletico Madrid 

យ៉ាងណាមិញ ក្រោយការបង្ហោះរូបភាពអ្នកគាំទ្រ Atletico លើកផ្ទាំងរូបភាពថា "CR7 មិនស្វាគមន៍នៅទីនេះឡើយ" ស្រាប់តែ Ronaldo ឆ្លើយតបវិញដោយប្រើ សញ្ញាសើចលាយយំ ទៅវិញចំនួន៤។

😂😂😂😂

ខ្សែប្រយុទ្ធ Cristiano Ronaldo
សាររបស់ Cristiano Ronaldo 
សាររបស់ Cristiano Ronaldo 

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

Copyright Mediaload