ច្រកព្រំដែនអានសេះ ចាប់ផ្តើមបើកឡើងវិញ បន្ទាប់ពីផ្អាកអស់២ឆ្នាំ ដោយសារជំងឺកូវីដ១៩

//s9.kh1.co/db/dba20cc054beeab0ea0698bd94042ab26ae27378.jpg
សង្គម

 ២២-កក្កដា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ច្រកព្រំដែនអានសេះជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារបានបើកដំណើរឱ្យប្រជាពលរដ្ឋចេញ-ចូល ឡើងវិញហើយ

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានជូនដំណឹងថា ច្រកព្រំដែនអានសេះជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារបានបើកដំណើរឱ្យប្រជាពលរដ្ឋចេញ-ចូល ឡើងវិញហើយ បន្ទាប់ពីបិទជាបណ្តុះអាសន្នរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការបញ្ជាក់ពីលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាន​ឱ្យដឹង​ថា តាមការឯកភាពគ្នារវាងភាគីខ្មែរ និងភាគីថៃ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញដូចការគ្រោងទុក ហើយ​លោកក៏បានដឹកនាំក្រុមការងារចុះមកពិនិត្យដោយផ្ទាល់ដំណើរការបើកច្រកអានសេះ ក៏ដូចជាសកម្មភាពដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋនៃប្រទេសពីរផងដែរ។

ជាមួយនឹងការបើកឱ្យដំណើរការឡើវិញច្រកអានសេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ដោយពួកគាត់អាចប្រកបរបររកសុី ដោះដូរទំនិញជាគ្នាបានឡើងវិញ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជាដើម៕

https://s9.kh1.co/__image/w=650,h=488,q=100/af/af756ee429b1057f9399c2d5db361f40c3daa499.png
https://s9.kh1.co/__image/w=650,h=488,q=100/40/406f3c974a51c4189bb6620308c7fe5e87de25db.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T