យល់ដឹង៖ តាមពិតទៅ មនុស្សស្រីងាយនឹងរាយមន្តស្នេហ៍ ដាក់មនុស្សប្រុសឱ្យលង់ស្រលាញ់ក៏ពិតមែន តែប្រសិនបើចង់ឱ្យមនុស្សប្រុសលង់ស្រលាញ់ ដោយមិនងាយឱ្យបំភ្លេចបាន គឺវាអាចនឹងពិបាកបន្តិច ព្រោះមនុស្សប្រុសមិនងាយដាក់ចិត្តស្មោះនឹងមនុស្សស្រីណាម្នាក់ដោយងាយឡើយ ទោះស្អាតប៉ុណ្ណាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មនុស្សស្រីបើចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សស្រីម្នាក់ ដែលអាចឱ្យមនុស្សប្រុសមិនអាចបំភ្លេចបានដោយងាយ អ្នកត្រូវតែចេះធ្វើខ្លួនឱ្យមានប៉ុន្មានចំណុច ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ វានឹងធ្វើឱ្យមនុស្សប្រុស ទោះចង់បំភ្លេចអ្នកយ៉ាងក៏មិនងាយបំភ្លេចអ្នកបានដែរ។
៦យ៉ាងរបស់មនុស្សស្រី ធ្វើឱ្យមនុស្សប្រុសមិនអាចបំភ្លេចបាន៖
១. ទង្វើ

អ្វីដែលធ្វើឱ្យមនុស្សប្រុសមិនងាយនឹងបំភ្លេចបាន គឺជាទង្វើរបស់មនុស្សស្រី ដែលធ្លាប់ធ្វើដាក់គេ ដូចជាតែងតែនៅក្បែរគេគ្រប់ពេលដែលមានបញ្ហា ឬតែងតែធ្វើជាអ្នកចាំជម្រុញទឹកចិត្តដល់គេ ទោះបែកគ្នារាប់ឆ្នាំ ក៏ទង្វើទាំងនោះរបស់អ្នក នៅតែដក់នៅជាប់ក្នុងចិត្តរបស់គេជានិច្ច មិនថាគេជួបស្រីផ្សេងល្អជាងអ្នកយ៉ាងណាក៏ដោយ។
២. ក្លិនខ្លួនក្រអូប

ក្លិនខ្លួនក្រអូបរបស់មនុស្សស្រី ក៏អាចក្លាយទៅជាការចងចាំមួយ ដែលដក់់ជាប់នៅក្នុងចិត្តរបស់មនុស្សប្រុសបានជានិច្ចដែរ ហើយក៏មិនអាចធ្វើឱ្យមនុស្សប្រុសភ្លេចបានដោយងាយ ព្រោះក្លិនខ្លួននោះ វាតំណាងឱ្យមនុស្សស្រីម្នាក់ដែលគេធ្លាប់ស្រលាញ់ ធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយគ្នា ដូច្នេះទោះចង់បំភ្លេចក៏បំភ្លេចមិនបានដែរ។
៣. ស្នាមញញឹម

មនុស្សស្រីបើចង់ឱ្យខ្លួនឯងក្លាយទៅជាការចងចាំដ៏ល្អមួយរបស់មនុស្សប្រុស ហើយធ្វើឱ្យគេមិនងាយបំភ្លេចអ្នកបាន អ្នកត្រូវញញឹមឱ្យបានច្រើននៅពេលដែលនៅក្បែរគេ នោះនៅពេលដែលត្រូវនៅឆ្ងាយពីគ្នា គេនឹងចងចាំស្នាមញញឹមអ្នកជានិច្ច ដោយគ្មានថ្ងៃបំភ្លេចអ្នកបានឡើយ។
៤. អំពើល្អ

ត្រូវចាំអំពើល្អរបស់មនុស្សស្រីចំពោះមនុស្សប្រុស គឺមិនអាចឱ្យមនុស្សប្រុសភ្លេចបានដោយងាយឡើយ ព្រោះអំពើល្អដែលមនុស្សស្រីមានចំពោះមនុស្សប្រុស គឺវាកើតចេញពីក្តីស្រលាញ់ដ៏ធំធេងមួយ ដែលគ្មានអ្វីមួយអាចមកថ្លឹងថ្លែងបាន ហេតុនេះហើយ មិនថាបែកគ្នាអស់រយៈពេលយូរយ៉ាងណាទេ អំពើល្អនោះនឹងនៅតែស្ថិតក្នុងការចងចាំរបស់មនុស្សប្រុសជានិច្ច។
៥. ភាពស្មោះត្រង់

សម្រាប់មនុស្សប្រុស ទោះមិនសូវបញ្ចេញអារម្មណ៍មកខាងក្រៅក៏ពិតមែន តែគេតែងតែចងចាំជានិច្ច ចំពោះភាពស្មោះត្រង់ដែលមនុស្សស្រីដែលគេធ្លាប់ស្រលាញ់បានផ្តល់ឱ្យគេ ទោះបីជាគេខិលខូចក៏ដោយ ហេតុនេះបើចង់ឱ្យគេមិនអាចបំភ្លេចអ្នកបានដោយងាយ មនុស្សស្រីត្រូវស្មោះត្រង់ជាមួយមនុស្សដែលខ្លួនស្រលាញ់។
៦. កាយវិការ

រាល់កាយវិការទាំងអស់របស់មនុស្សស្រី វានឹងក្លាយទៅជាការចងចាំមួយដែលធ្វើឱ្យមនុស្សប្រុសមិនអាចបំភ្លេចបាន បើទោះបីជាបែកគ្នាយូរយ៉ាងណាក៏ដោយ ព្រោះយ៉ាងណាក៏ធ្លាប់ជាមនុស្សស្រលាញ់គ្នា ទោះចង់បំភ្លេចក៏មិនងាយនឹងអាចបំភ្លេចបានដែរ ដូច្នេះមនុស្សស្រីពេលដែលនៅស្រលាញ់គ្នា គួរតែបង្កើតសកម្មភាពធ្វើជាមួយគ្នាឱ្យបានច្រើន៕