រៀនទទួលយករឿងទាំងនេះ ទើបជីវិតមិនចេះតែកើតទុក្ខ

//s9.kh1.co/5e/5e535a3f5ea83105b7ca80aba52b418cd1cf82b6.jpg
នារី

 ១៣-កក្កដា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់ផ្តើមរៀនទទួលយកនូវរឿងទាំងអស់នេះ ទើបជីវិតមិនចេះកើតទុក្ខបានដោយងាយ ហើយអាចងើបឈររឹងមាំជាមួយនឹងបញ្ហាក្នុងជីវិតទៀតផង។

យល់ដឹង៖ នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ គ្មានអ្នកណាម្នាក់ ដែលមិនអាចជៀសផុតពីត្រូវជួបបញ្ហានេះ បញ្ហានោះទេ តែវាអាស្រ័យទៅលើមនុស្សម្នាក់ៗ ថាសម្រេចចិត្តទោរទន់ទៅតាមបញ្ហាដែលកើតឡើង ឬរឹងមាំក្នុងការប្រឈមមុខ និងដោះស្រាយនូវបញ្ហាទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនជាអ្នករាល់គ្នាជ្រើសយកការហ៊ានប្រឈមមុខ និងដោះស្រាយនូវបញ្ហាទាំងអស់នោះ ក៏ដូចជាអ្នករៀនចេះទទួលយកនូវរឿងរ៉ាវដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក អ្នកប្រាកដជាមិនចេះតែកើតទុក្ខបានដោយងាយឡើយ លើសពីនេះ នឹងរស់នៅដោយមានក្តីសុខយ៉ាងពេញទំហឹង។

រៀនទទួលយករឿងទាំងនេះ ទើបជីវិតមិនចេះតែកើតទុក្ខ៖

១. ការផ្លាស់ប្តូររបស់មនុស្ស

រូបតំណាង
រូបតំណាង

ជីវិតអ្នកនឹងមិនចេះតែកើតទុក្ខនោះទេ ប្រសិនបើអ្នករៀនចេះទទួលយកនូវការផ្លាស់ប្តូររបស់់មនុស្ស ព្រោះអ្វីៗនៅលើលោកនេះ គ្មានភាពឋិតឋេរនោះទេ សូម្បីតែខ្លួនអ្នកក៏ផ្លាស់ប្តូរដែរ ដូច្នេះកុំរស់នៅក្នុងការរំពឹងទៅលើអ្នកណាម្នាក់ឱ្យឋិតឋេរជាមួយអ្នកឱ្យសោះ ព្រោះថាចុងក្រោយទៅ អ្នកនឹងត្រូវខកចិត្តខ្លាំង។

២. ការបាត់បង់

រូបតំណាង
រូបតំណាង

អ្វីៗនៅក្នុងលោកនេះ បានមកហើយ ក៏អាចទៅវិញបានដែរ គ្រាន់តែមិនដឹងថាពេលវេលាណាតែប៉ុណ្ណោះ ហេតុនេះហើយ រៀនចេះទទួលយកនូវការបាត់បង់ឱ្យហើយ ទើបនៅពេលដែលអ្នកជួបនូវការបាត់បង់ផ្ទាល់ វានឹងមិនធ្វើឱ្យអ្នកឈឺខ្លាំង ឬមិនហ៊ានទទួលស្គាល់នូវការពិត ព្រោះការជួបនិងការព្រាត់ វាតែងតែដើរទន្ទឹមគ្នាជានិច្ច។

៣. ការបរាជ័យ

រូបតំណាង
រូបតំណាង

នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ អ្នកណាដែលថាមិនចេះជួបនូវការបរាជ័យនោះ គ្រាន់តែគេចេះងើបឈរហើយដើរទៅមុខ មិនបោះបង់ លើសពីនេះទៅទៀត ជីវិតមួយនេះវានឹងមិនធ្វើឱ្យអ្នក​ ជួបនូវការបរាជ័យម្តង ជាពីរដងទេ តែវានឹងធ្វើឱ្យអ្នកជួបនូវការបរាជ័យរាប់រយដង អញ្ចឹងហើយ រៀនទទួលយកនូវការបរាជ័យក្នុងជីវិត ទើបអ្នកមិនចេះតែកើតទុក្ខ ហើយមិនព្រមតស៊ូនៅក្នុងជីវិតទៀត។

៤. អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា

រូបតំណាង
រូបតំណាង

ពិតណាស់ មិនថានៅពេលនេះអ្នកត្រូវជួបនូវបញ្ហាធំខ្លាំង ឬពិបាកក្នុងការដោះស្រាយយ៉ាងណាទេ អ្នកត្រូវតែរៀនចេះទទួលយកថា អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា វាមិនមែនចេះតែដោះស្រាយភ្លាម អ្វីៗគ្រប់យ៉ាងអាចនឹងប្រែក្លាយមកជាល្អភ្លាមៗនោះទេ ហើយគ្រប់យ៉ាង ក៏មិនអាចចេះតែបានដូចចិត្តដែលចង់បានដែរ។

៥. ជីវិតគ្មានក្តីសុខរហូតទេ

រូបតំណាង
រូបតំណាង

ជីវិតបើមានតែក្តីសុខ ហើយគ្មានក្តីទុក្ខ រស់នៅក៏គ្មានន័យដែរ ព្រោះទុក្ខលំបាកឬបញ្ហានៅក្នុងជីវិតដែលកើតឡើងមក វាមិនមែនជារឿងអាក្រក់នោះទេ រឿងរ៉ាវគ្រប់យ៉ាងដែលកើតមក វាសុទ្ធតែមានហេតុផល និងផ្តល់នូវមេរៀនជីវិតល្អៗជាច្រើន ឱ្យមនុស្សចេះស្គាល់ពីតម្លៃនៃការតស៊ូក្នុងជីវិត ដូច្នេះរៀនទទួលយកថាជីវិតមួយនេះ វាគ្មានក្តីសុខរហូតទេ វាត្រូវតែមានក្តីទុក្ខខ្លះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T