ស័ក្ដិសមណាស់! Barcelona សម្រេចប្រគល់អាវលេខ៨ឲ្យ តារាងវ័យក្មេងកំពុងឡើងកូដម្នាក់នេះ

//s9.kh1.co/a7/a7ae9f8b4ce520e089c3465ba5be731a69940936.jpg
កីទ្បា

 ០៩-កក្កដា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

Barcelona សម្រេចប្រគល់អាវលេខ៨ឲ្យ តារាងវ័យក្មេងកំពុងឡើងកូដម្នាក់នេះ

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ថាខ្សែបម្រើ Pedri នឹងក្លាយជាម្ចាស់អាវលេខ៨ថ្មីសម្រាប់រដូវកាល២០២២/២៣ ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=407,q=100/f3/f37de1ee5365e4d1ec52e26056fb2d1392c59e80.png

ជាការពិតណាស់លេខ៨ នេះ ត្រូវបានប្រើប្រាស់ដោយកីឡាករចាស់វស្សា Dani Alves កាលពីរដូវកាលមុន ប៉ុ​ន្តែពេលនេះរូបគេបានចាកចេញទៅ ក្លិប Bosman ហើយ ក្រោយ Barcelona មិនបន្តកុងត្រាថ្មីជាមួយរូបគេ។

https://s9.kh1.co/__image/w=650,h=434,q=100/71/71e546c7005fe3c9db8973822535784131f104bf.png

ហើយនៅមុន Alves គឺអាវលេខ៨នេះ គឺជាកម្មសិទ្ធរបស់អតីតប្រធានក្រុមកីឡាករ Andres Iniesta ដែលមិនត្រឹមជាកីឡាករល្អម្នាក់របស់​ Barcelona នោះទេ តែគាត់ជាខ្សែបម្រើដ៏ឆ្នើមបំផុតម្នាក់ប្រចាំប្រវត្តិសាស្ត្រក្លិប។

https://s9.kh1.co/__image/w=594,h=396,q=100/dd/dd50cdfe3f13adf9e061c3e899badd3a62da2dac.png

គួររម្លឹកដែរថា Pedri បានមកចូលរួមជាមួយ Barcelona កាលពីខែសីហា ឆ្នាំ២០១៩ ប៉ុន្តែពេលនោះរូបគេ ត្រូវបានក្លិប បញ្ជូនទីកាន់ក្រុម UD Las Palmas លេងខ្ចីជើង រយៈពេល១រដូវកាល។ ហើយនៅរដូវកាល២០២០/២១ ទើបគេបានបង្ហាញខ្លួនក្នុងឈុតធំរបស់ Barca ដោយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន៧៣ប្រកួត ស៊ុតបញ្ចូលទីបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៧ដង៕

https://s9.kh1.co/__image/w=650,h=434,q=100/af/affef43110d0f1097e3afa4525c645906c3dac2b.png
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T