ភ្នំពេញ៖ ការពិតណាស់ ទីបំផុត ស្រីវី ភរិយាលោក អាព្រីលគីនីន ចេញមុខសុំការអភ័យទោសរឿងវីដេអូលេងសើចជ្រុលប៉ះពាល់ដល់នារីៗឈ្មោះ «ល័ក្ខ» ថា « មនុស្សស្រីអោយតែឈ្មោះ អាល័ក្ខ ហ្នឹង ច្រើនតែជាស្រីចង្រៃលើលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីនោះ ភរិយាលោក អាព្រីលគីនីន បានចេញវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នោះគឺជាវីដេអូលេងសើចនោះទេ មិនមានចេតណាអាក្រក់ណាមួយដិះដៀលដល់អ្នកឈ្មោះ «ល័ក្ខ» ឡើយ។
ក្នុងនោះ នាងបានពោលបន្តជាមួយការលើកដៃសំពះថា ទទួលស្គាល់ថា វាជាកំហុសអចេតនារបស់នាង និងគ្រួសារ។ ហើយក៏បានសុំទោស នៅកំហុសប្រើពាក្យសម្តីលើសលោះទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំខន្តីអភ័យទោសចំពោះបងប្អូនទូទាំងប្រទេសដែលបានធ្វើឱ្យបងប្អូនទាំងអស់គ្នាខឹងសម្បារលើរូបនាង៕
សូមទស្សនារូបភាពខាងក្រោម៖