បរទេស៖ ប្រធានក្លិបលោក Joan Laporta បានបញ្ជាក់យ៉ាងច្បាស់ថា Barcelona ចុះកុងត្រាយកបានខ្សែបម្រើ Franck Kessie របស់ AC Milan និង Andreas Christensen របស់ Chelsea ហើយ ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមប្រសាសន៍ផ្ទាល់របស់លោក Laporta ដែលដកស្រង់ចេញពីអ្នកកាសែត Fabrizio Romano បានឱ្យដឹងថា៖
ពួកយើងនឹងប្រកាសការមកដល់របស់ Kessie នៅថ្ងៃ ពុធ និង Christensen នៅថ្ងៃ ព្រហស្បតិ៍។
គួរបញ្ជាក់ថា កីឡាករទាំង ២ នាក់ខាងលើនឹងផ្ទេរមកទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់ពួកគេត្រូវផុតកំណត់ជាមួយក្លិបរៀងៗខ្លួន, ហើយពេលនេះអ្នកទាំង ២ ក៏បានធ្វើតេស្តសុខភាព និងចុះកុងត្រារួចរាល់ហើយដែរ៕

