ក្តៅដូចបាយពុះ! Romano រាយការណ៍ថាតារាលំដាប់ A រូបនេះបានស្នើសុំ Man UTD ចាកចេញនៅរដូវក្តៅនេះ

//s9.kh1.co/7a/7aeaae07aa5dafa7d5c287ac8c779b42139eb36b.jpg
កីទ្បា

 ០៣-កក្កដា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Romano រាយការណ៍ថាតារាលំដាប់ A រូបនេះបានស្នើសុំ Man UTD ចាកចេញនៅរដូវក្តៅនេះ

បរទេស៖ ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ Cristiano Ronaldo ទំនងមិនចង់បន្តរួមរស់ជាមួយ Manchester United ទៀតទេ បន្ទាប់ពីថ្មីៗនេះលេចឮថារូបគេបានស្នើសុំថ្នាក់លើក្លិបចាកចេញនៅរដូវក្តៅនេះ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Ronaldo បានប្រាប់ទៅ Man UTD ថាគាត់ចង់ចាកចេញនៅរដូវក្តៅនេះ ដើម្បីបំពេញមហិច្ចតារបស់ខ្លួនបន្ថែមទៀត។  ប៉ុន្តែសម្រាប់ក្លិបផ្ទាល់គឺមិនទាន់សម្រេចចិត្តទេ ដោយពួកគេសង្ឃឹមថានឹងអាចរក្សាទុក CR7 ឱ្យស្នាក់នៅបន្តបាន។

Cristiano Ronaldo
Cristiano Ronaldo

គួរបញ្ជាក់ថា Ronaldo បានផ្លាស់មក Man UTD ជាលើកទី ២ នៅរដូវកាលមុន ហើយកុងត្រារបស់គាត់នៅសល់ ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ៕

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T