ញាក់សាច់! ភ្នាក់ងារ កំពុងតែបញ្ចុះបញ្ចូល Man UTD ឲ្យទិញយកតារាឆ្នើម PSG រូបនេះ

//s9.kh1.co/0c/0c1e41cb4b98c52943cfcb1cf711bd687fae5a15.jpg
កីទ្បា

 ០២-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ភ្នាក់ងារ កំពុងតែបញ្ចុះបញ្ចូល Man UTD ឲ្យទិញយកកីឡាកររូបនេះមករួមក្រុម

អឺរ៉ុប៖ ភ្នាក់ងារកីឡាករ Neymar ត្រូវបានគេរាយការណ៍ថា បានទាក់ទងទៅកាន់ Manchester United ជុំវិញការនាំយកកីឡាករសញ្ជាតិប្រេស៊ីលខាងលើមកកាន់កីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Neymar
  កីឡាករ Neymar

ជាការពិតណាស់ PSG បានទិញយក Neymar ពី Barcelona ក្នុងតម្លៃថ្លៃជាងគេនៅលើលោក ២២២លានអឺរ៉ូ (ឬប្រមាណ ២៣៣លានដុល្លារ) ហើយ ក្លិបរំពឹងថាវត្តមានរបស់គេនឹងជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League ប៉ុន្តែ ផ្ទុយទៅវិញគេពុំបានជួយឲ្យក្លិបសម្រេចគោលដៅនេះបាននៅឡើយទេ ខណៈ បច្ចុប្បន្នទម្រង់លេងរបស់គេបានធ្លាក់ចុះបណ្តើរៗហើយ។ លើសពីនេះទៀតសោត ក៏មានពាក្យចចាមអារ៉ាមថា ក្លិបគ្រោងនឹងដាក់លក់រូបគេតែម្តងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប្រសិនបើមានក្លិបហ៊ានផ្តល់តម្លៃសមរម្យណាមួយ។

បើយោងទៅតាមការចុះផ្សាយរបស់កាសែត 90min បានលើកឡើងថា ភ្នាង់ងាររបស់ Neymar បានកំពុងតែទាក់ទងជាមួយ Man Utd ដើម្បីនាំយករូបគេមកទីនោះជាពិសេសដើម្បីជំនួសតំណែងរបស់ Edinson Cavani និង Jesse Lingard ដែលបានចាកចេញ៕

  កីឡាករ Neymar
  កីឡាករ Neymar

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T