បន្ទាប់ពីចង់លក់ Neymar ពេលនេះ PSG ក៏គ្រោង វ៉ៃចេញតារាឆ្នើមម្នាក់នេះដែរ

//s9.kh1.co/94/9435b282452de6bcd6ca557d8899ba21f04bc870.jpg
កីទ្បា

 ០២-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

PSG មិនត្រឹមតែចង់លក់ Neymar ទេ គឺនៅចង់លក់តារាឆ្នើមម្នាក់នេះទៀត

បារាំង៖ យោងតាមអ្នកកាសែត Pedro Morata បានបង្ហើបឲ្យដឹងថា ក្លិប Paris Saint-Germain មិនត្រឹមតែចង់លក់ ខ្សែប្រយុទ្ធ Neymar Jr. ប៉ុណ្ណោះទេតែក៏ត្រៀមចែកផ្លូវគ្នាជាមួយ Lionel Messi ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

ថ្មីៗនេះលេចឮថា Neymar អាចនឹងចាកចេញពីក្លិបដោយ PSG នឹងលក់គេបើសិនក្លិបផ្សេងអាចឲ្យតម្លៃផ្ទេរមួយដ៏សមរម្យ ប៉ុន្តែ លោក Luis Campos ដែលជាប្រធានដឹកនាំផ្នែកកីឡាថ្មីរបស់ក្លិប ក៏មានបំណងចង់លក់ Messi ដែលទើបតែផ្ទេរមកទីនេះបាន១ឆ្នាំ។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

Messi នៅសល់កុងត្រាស្នាក់នៅទឹកដី Parc des Princes ចំនួន១ឆ្នាំទៀតហើយនៅរដូវកាលមុន រូបគេបានទទួលបានការរិះគន់យ៉ាងក្រាស់ក្រែលដោយសារខ្សត់គ្រាប់បាល់ដោយរកបានតែ១១គ្រាប់ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

យ៉ាងណាមិញ អ្នកកាសែត Morata ថាឧបសគ្គដ៏ធំបំផុតសម្រាប់ PSG ក្នុងការលក់ Messi គឺគេមានប្រាក់ឈ្នួលខ្ពស់ពេកដែលក្លិបផ្សេងៗពិបាកនឹងផ្ដល់ឲ្យព្រោះក្លិបបានចាយប្រាក់ឲ្យម្ចាស់ពាន Ballon d'Or ៧សម័យនេះដល់ទៅ ៣.៣៧៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣.៥១៩ លានដុល្លារ)ក្នុងមួយខែឯណោះ៕

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T