PSG ដាក់តម្លៃ៥០លានលើកីឡាករខ្លួនរូបនេះ ខណៈ Chelsea កំពុងចង់ចូលចែចូវ

//s9.kh1.co/64/64982f81ff0c204726d3d0b5a97cf48dc70f0178.jpg
កីទ្បា

 ០២-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

PSG នឹងលក់កីឡាករខ្លួនរូបនេះក្នុងតម្លៃ៥០លាន

បារាំង៖ ក្លិប Paris Saint-Germain នឹងលក់ខ្សែការពារ Presnel Kimpembe ក្នុងតម្លៃខ្ទង់ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥២.១លានដុល្លារ) ខណៈដែល Chelsea កំពុងចង់ទិញយកគេ នេះបើតាមការបង្ហើបពី Foot Mercato ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Presnel Kimpembe
ខ្សែការពារ Presnel Kimpembe

កីឡាករវ័យ២៣ឆ្នាំរូបនេះចង់មាននាទីចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមដើម្បីអាចឲ្យលោក Didier Deschamps កោះហៅទៅលេងនៅជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២។

ខ្សែការពារ Presnel Kimpembe
ខ្សែការពារ Presnel Kimpembe

PSG ពេលនេះកំពុងចង់ទិញយកខ្សែការពារបន្ថែម ដោយ Milan Skriniar នៃក្លិប Inter Milan ជាគោលដៅមួយដូច្នេះហើយទើប Kimpembe ចង់ចាកចេញតែម្ដង។

ខ្សែការពារ Presnel Kimpembe
ខ្សែការពារ Presnel Kimpembe

ក្លិប Chelsea និង Juventus សុទ្ធតែចង់ខ្សែការពារម្នាក់នេះនៅទីផ្សារដោះដូររដូវក្ដៅ ដោយគេក៏ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលជាអតីតគ្រូរបស់ PSG ផងដែរ។

ខ្សែការពារ Presnel Kimpembe
ខ្សែការពារ Presnel Kimpembe

យ៉ាងណាមិញ Presnel Kimpembe នៅសល់កុងត្រាស្នាក់នៅទឹកដី Parc des Princes ចំនួន២ឆ្នាំទៀត ខណៈនៅរដូវកាលមុនគេបង្ហាញខ្លួនបាន៤១ប្រកួតនិងស៊ុតបញ្ចូលទីបាន២គ្រាប់៕

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T