Jennie កាន់តែ តែងខ្លួនស្ទាយ៍បែបអឺរ៉ុបខ្លាំងឡើង ហ្វេនរិះគន់ព្រាត

//s9.kh1.co/49/498c8bdb3dd49ad1646ca167c5a7350372ea6010.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ខណៈដែល Jennie កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅភាគខាងលិច ធ្វើឲ្យស្ទីល និងរូបរាងរបស់នាងក៏កាន់តែរីកចម្រើន តាមបែបលោកខាងលិច

កម្សាន្ត ÷ វាមានរយៈពេល ៦ ឆ្នាំហើយ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ BLACKPINK ហើយសមាជិកម្នាក់ៗ បានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំ នៅក្នុងរចនាប័ទ្មរបស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie ពេលបង្ហាញខ្លួនលើកដំបូង
Jennie ពេលបង្ហាញខ្លួនលើកដំបូង

សម្រាប់ Jennie ជាពិសេស ស្ទីលរបស់នាងគឺទំនោរទៅរកភាពរស់រវើករបស់បស្ចិមប្រទេស ដែលនាំឱ្យមានប្រតិកម្មចម្រុះ ក្នុងចំណោមអ្នកលេងអ៊ីនធើណែតកូរ៉េ ក្នុងនោះការផ្លាស់ប្តូរម៉ូដ និងការតុបតែងមុខរបស់ Jennie បាននាំឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុក នៅលើវេទិកាអនឡាញរបស់កូរ៉េ ដែលអ្នកនិយមលេងអ៊ីនធើណែតបានចង្អុលបង្ហាញថា Jennie កាន់តែរីកចម្រើនទៅស្ទាយបែបលោកខាងលិច។

Jennie  ស្ទាយបែបកូរ៉េ
Jennie  ស្ទាយបែបកូរ៉េ

យ៉ាងណាដំបូងឡើយ នៅពេលដែលនាងបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុម BLACKPINK Jennie បានទទួលយកស្ទាយគួរឲ្យស្រលាញ់ ជាមួយនឹងស្ទីលតុបតែងខ្លួនបែបកូរ៉េធម្មជាតិៗ ដែលទទួលបានការសរសើរពីអ្នកនិយមលេងអ៊ីនធើណែតកូរ៉េ និងសូម្បីតែនៅក្នុងរូបរាងរបស់នាងនៅអាកាសយានដ្ឋានក៏ដោយ ក៏ Jennie តុបតែងខ្លួនយ៉ាងសាមញ្ញជាមួយនឹងអាវធំ ខោជើងវែង ឬអាវធំធម្មតា ដូច្នេះ​ហើយ​ម៉ូដ​របស់​នាង​ ត្រូវ​បាន​គេ​សរសើរ​ជានិច្ច​នៅ​កូរ៉េ។ 

Jennie នៅអាកាសយានដ្ឋាន
Jennie នៅអាកាសយានដ្ឋាន

យ៉ាងណាមិញ នៅពេលដែលប្រជាប្រិយភាពរបស់ Jennie រីកដុះដាលនៅក្រៅប្រទេសកូរ៉េ នាងក៏ក្លាយជាតារានៃពិភពម៉ូដ ហើយជារឿយៗតែងតែធ្វើដំណើរទៅក្រៅប្រទេសគឺទ្វីបអឺរ៉ុប និងអាមេរិក ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ ជាលទ្ធផល ម៉ូដនៃការតុបតែងមុខ និងរូបថតរបស់ Jennie ចាប់ផ្តើមផ្លាស់ប្តូរ ជំនួស​ឱ្យ​ទឹកដម​ដ៏​ផ្អែមល្ហែម​របស់​ប្រទេស​កូរ៉េ Jennie ងាក​ទៅ​តុបតែង​ខ្លួន​ បែប​ស៊ិចស៊ី​ សម្លៀក​បំពាក់​របស់​នាង​ ក៏​កាន់​តែ​ដូចតារាលោកខាងលិច។

Jennie 
Jennie 

ហើយទោះ​បី​ជា​រូប​រាង​របស់​នាង​ ពេលនេះទទួល​រង​ការ​រិះ​គន់​ក៏​ដោយ ក៏មហាជននៅតែមិនអាចប្រកែកបានថា Jennie គឺជា​តារា​បង្ហាញ​ម៉ូដ ដ៏អស្ចារ្យ និងមានប្រជាប្រិយភាពយ៉ាងណាបច្ចុប្បន្ន ៕

Jennie ស្ទាយបែបអឺរ៉ុប
Jennie ស្ទាយបែបអឺរ៉ុប
Jennie ស្ទាយបែបអឺរ៉ុប
Jennie ស្ទាយបែបអឺរ៉ុប

ប្រភព: Kbizoom 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T