ត្រៀមតែហ៊ោទៅ! កីឡាករឆ្នើមរូបនេះ ថា Man UTD នឹងត្រឡប់មកភាពខ្លាំងដូចមុនវិញក្នុងពេលឆាប់ៗនេះ

//s9.kh1.co/b3/b393fbac6e9e5a3a695695615563ef55281ea3a9.jpg
កីទ្បា

 ០២-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

កីឡាករឆ្នើមរូបនេះ ថា Man UTD នឹងត្រឡប់មកភាពខ្លាំងដូចមុនវិញក្នុងពេលឆាប់ៗនេះ

អង់គ្លេស៖ ខ្សែបម្រើ Bruno Fernandes ជឿជាក់ថា Manchester United នឹងត្រឡប់មកភាពខ្លាំងដូចពីមុនវិញ ក្រោមការដឹកនាំរបស់លោក Erik ten Hag។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ជាការពិតណាស់ ក្រោយការមកដល់របស់លោក Ten Hag អ្នកគាំទ្រជាច្រើនបានរំពឹងថា រូបលោកនឹងអាចស្តារមុខមាត់កិត្តិយសឲ្យ Man Utd វិញបន្ទាប់ពី៥រដូវកាលចុងក្រោយនេះ គឺ ក្លិបពុំបានឈ្នះពានរង្វាន់អ្វីទាល់តែសោះ ហើយ លើសពីនេះទៀតសោតកាលពីរដូវកាលមុន ក្រុមបិសាចក្រហមបរាជ័យក្នុងការដណ្តើមកៅអីលេងក្នុងពានរង្វាន់ Champions League សម្រាប់រដូវកាលថ្មីផងដែរ។

  លោក Erik ten Hag
  លោក Erik ten Hag

Bruno បាននិយាយថា៖

ខ្ញុំជឿជាក់ថា Man Utd នឹងត្រឡប់មកវិញនូវទីតាំងដែលពួកគេស័ក្តិសមនឹងស្ថិតនៅ ដែលនេះជាហេតុផលដែលខ្ញុំសម្រេចចិត្តបន្តកុងត្រាថ្មី។ វាប្រហែលជាមិនអាចទាន់កើតឡើងនារដូវកាលក្រោយបានឡើយ ប៉ុន្តែ ខ្ញុំគិតថា​ម្តងបន្តិច ក្រុមនឹងត្រឡប់មកភាពរុងរឿងដូចកាលពីមុនឡើងវិញ៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T