អង់គ្លេស៖ កីឡាករ Joelinton បានដុកឲ្យខ្សែប្រយុទ្ធ Neymar Jr. ផ្ទេរមកក្លិបអ្នកមានជាន់ថ្មី Newcastle ដោយបាននិយាយថាក្លិបនឹងរក្សាទុកអាវលេខ១០ទៅឲ្យគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះលេចឮព័ត៌មានចចាមអារ៉ាមថា Neymar នឹងត្រូវក្លិប Paris Saint-Germain លក់ចេញដើម្បីរុះរើក្រុមសាជាថ្មីបន្ទាប់ពីការបណ្ដេញលោក Mauricio Pochettino ចេញពីតំណែង។

កីឡាករ Joelinton ដែលជាតារាឆ្នើមប្រចាំ Newcastle បាននិយាយថារូបគេចង់ឃើញ Neymar មកលេងទីនេះ ហើយថែមទាំងប្រាប់ឲ្យមិត្តរួមក្រុមគឺ Bruno Guimaraes ឲ្យទាក់ទងទៅ Neymar ថែមទៀតផង។

ថ្លែងប្រាប់ Cast FC គឺ Joelinton បាននិយាយថា៖
ពួកយើងអាចរក្សាកន្លែងឲ្យគេបាន...បើសិនជាគេមកមែនគឺ...ខ្ញុំមិនដឹងជាពន្យល់យ៉ាងម៉េចទេ។គេប្រៀបដូចនិមិត្តរូបមួយគឺ ពិតជាកីឡាករល្បីក្នុងពិភពបាល់ទាត់។ Ney បើសិនអ្នកកំពុងស្តាប់ អ្នកអាចមកទីនេះបានណា៎! អាវលេខ១០ កំពុងរង់ចាំគេ។ ខ្ញុំនឹងផ្ញើសារទៅ Bruno ព្រោះ Bruno មានលេខរបស់គេ។ គេអាចផ្ញើសារទៅអញ្ជើញ Ney ឲ្យមកលេងនៅទីនេះ។

ប្រភព៖ thesun